សមត្ថកិច្ចចម្រុះឃាត់ជនសង្ស័យ២នាក់ជួញដូគ្រឿងញៀន

​ភ្នំពេញ​ ៖ កម្លាំងប៉ូលិសខណ្ឌដង្កោ បានឃាត់ខ្លួនជនសង្ស័យ២នាក់ ក្នុងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុចខាងមុខសាលាប្រាយឡាញ ផ្លូវ២១៧ ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង៧ និង៤០នាទីយប់។ 

​ប៉ូលិសនិយាយថា ជនសង្ស័យ២នាក់រួមមាន ១-ឈ្មោះ អឿន សេងហុង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងកញ្ចក់  ស្នាក់នៅក្នុងឃ្លាំងស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ និង២-ឈ្មោះ ដែត ចិន្តា  ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងកញ្ចក់  ស្នាក់នៅក្នុងឃ្លាំងស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ។ វត្ថុតាងចាប់យក ១-ក្រាមពណ៌សថ្លាចំនួន០១កញ្ចប់ថង់តូច, ២-ម៉ូតូ០១គ្រឿងម៉ាក សេ១០០កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1AV-2715 លេខតួនិងលេខម៉ាស៊ីនមើលមិនឃើញ (ម៉ូតូចាស់)។

​ប៉ូលិសបន្តថា កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង៧យប់ កម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពខណ្ឌដង្កោ ដឹកនាំដោយលោក ជ ចាន់ស៊ាង អភិបាលរង, លោកវរសេនីយ៍ទោ សាត ប្រសើរ អធិការរង, លោកអនុសេនីយ៍ឯក គឹម សារិន មេបញ្ចាការរង បានចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ ត្រង់ចំណុចខាងមុខសាលាប្រាយឡាញ ផ្លូវ២១៧ ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ។ 

​លុះដល់វេលាម៉ោង៧ និង៤០នាទីយប់ ថ្ងៃខែឆ្នាំដដែល ក៏មានជនសង្ស័យចំនួន០២នាក់ បានជិះម៉ូតូ០១គ្រឿងម៉ាក សេ១០០កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1AV-2715 លេខតួនិងលេខម៉ាស៊ីនមើលមិនឃើញ (ម៉ូតូចាស់)  ដោយឈ្មោះ ដែត ចិន្តា ជាអ្នកបើកម៉ូតូ ទិសដៅពីជើងទៅត្បូង ឆ្លងកាត់គោលដៅខាងលើ។ 

​ដោយមានការសង្ស័យសមត្ថកិច្ចបានហៅឱ្យឈប់ម៉ូតូ ធ្វើការត្រួតពិនិត្យឆែកឆេររកឃើញក្រាមពណ៌សថ្លាមួយកញ្ចប់ថង់តូច ដែលឈ្មោះ អឿន សេងហុង បានកាន់នឹងដៃខាងស្តាំហើយទម្លាក់ចោលទៅលើផ្លូវបេតុង ទើបសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ខាងលើ រួមនិងវត្ថុតាង យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ តាមនីតិវិធីច្បាប់តែម្ដង។ 

​សមត្ថកិច្ចបានធ្វើតេស្តស្វែងរកសារធាតុញៀនក្នុងទឹកនោមរបស់ជនសង្ស័យទាំងពីរនាក់ខាងលើ បានបង្ហាញថា ជនសង្ស័យឈ្មោះ អឿន សេងហុង ពិតជាមានសារធាតុញៀន ប្រភេទមេតំហ្វេតាមីនប្រាកដមែន។ ឯជនសង្ស័យឈ្មោះ ដែត ចិន្ដា គឺពុំមានសារធាតុញៀនទេ។

​បច្ចុប្បន្នជនសង្ស័យខាងលើ សមត្ថកិចបានធ្វើការឃាត់ខ្លួនជាបណ្ដោះ អាសន្ន នៅអធិការដ្ឋានខណ្ឌដង្កោ​ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធីច្បាប់៕

adverise with khmeread
tiger
Loading ad ...