តារាចម្រៀង សុគន្ធ នីសា គ្រងឈុតអាពាហ៍ពិពាហ៍ ម្តងនេះស្អាតប្លែក

ដោយ-ខ្មែររីដ
ភ្នំពេញ-មិនធម្មតា តាមការសង្កេត តារាចម្រៀង សុគន្ធ នីសា បានបង្ហាញសម្រស់ស្រស់ស្អាតប្លែកជាមួយនិងការ តុបតែងមុខ ដោយជាងផាត់មុខជំនាញ នៅក្នុងសម្អាងការ ពៅពៅសំអាងការទាន់សម័យ ដែលមានទីតាំង ស្ថិតទីរួមខេត្តកំពង់ចាម(បូរី ឌីឌុក) និងពាមជីកង  ។ តារាចម្រៀង សុគន្ធ នីសា ត្រូវបានមហាជនបានដាក់រហ័សនាមថា តារាចម្រៀង ស្រគត់ស្រគំ ដូច្នេះការបង្ហាញខ្លួនជាមួយនិងឈុតប្រពៃណី អាពាហ៍ពិពាហ៍ ពិតជាសាកសម ឥតខ្ចោះតែម្តង។ 

ជាមួយនិងទម្រង់មុខបែបពងក្រពើ បូកផ្សំជាមួយនិងអ្នកផាត់មុខ មានស្នាដៃល្អ ពីអ្នកផាត់មុខអាជីព Nora Make up បានធ្វើអោយអ្នកគាំទ្រជាច្រើនរូប លួចសរសើរថា សម្រស់របស់តារាចម្រៀង សុគន្ធ នីសា ពិតជាស្រស់ស្អាតមែន ក្រោយពេលបន្ថែមឈុតអាពាហ៍ពិពាហ៍ ដែលម្ចាស់សំអាងការបង្ហើបថា ឈុតសម្លៀក រួមជាមួយគ្រឿងអល្ល័ង្កការ ដែលត្រូវបានជ្រើសរើស និង រចនាម៉ូត ចេញពីក្រសួងវប្បធម៌។ 

តោះចង់ដឹង ថា តារាចម្រៀងសុគន្ធ នីសា ស្រស់ស្អាតប៉ុណ្ណា ទស្សនា រូបភាពដូចខាងក្រោម!

 

 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab