អន់ចិត្តតិចតួចជាមួយឪពុក​ ងង៉ក់ចេញពីផ្ទះជួបប្រុសព្រានលួងលោមរំលោភសម្រចបាន៤ដង

ភ្នំពេញ​ ៖​ កុមារីអាយុ១៥ឆ្នាំ​ អន់ចិត្តជាមួយឪពុក​ ងង៉ក់ដើរចេញពីផ្ទះជួបប្រុសព្រានម្នាក់លួងលោមរំលោភសម្រចបាន៤ដង កាលពីថ្ងៃទី១៩ សីហា ឆ្នាំ២០១៩ ម៉ោង៨យប់នៅផ្ទះជួល ភូមិតាងៅកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ ត្រូវបានប៉ូលិសទទួលឃាត់ខ្លួនជនសង្ស័យ ដែលជាប្រុសព្រាន​ នៅថ្ងៃទី២៣ សីហាឆ្នាំ ២០១៩ ម៉ោង២ និង៣០នាទីរសៀល​។ 

​ប៉ូលិសនិយាយថា​ កុមារីរងគ្រោះឈ្មោះឡ.ព. កើតនៅឆ្នាំ២០០៤ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ ចំណែកជនសង្ស័យឈ្មោះ វុធ គន្ធា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិតាងៅកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

​ប៉ូលិសបន្តថា នៅយប់ ថ្ងៃទី១២ សីហា ឆ្នាំ២០១៩ កុមារីរងគ្រោះមានទំនាស់ពាក្យសម្តីតិចតួចជាមួយឪពុក រួចក៏រត់ចេញពីផ្ទះមកដល់មុខបុរីសម្បត្តិមានហេង៣ ក៏បានជួបជនសង្ស័យ។ រួចជនសង្ស័យក៏នាំកុមារីរងគ្រោះទៅស្នាក់នៅផ្ទះជួលជនសង្ស័យខាងលើ។ រហូតដល់ថ្ងៃទី១៩ សីហា ឆ្នាំ២០១៩ ម៉ោង៨យប់ ជនសង្ស័យ និងកុមារីរងគ្រោះ បានរួមភេទជាមួយគ្នា៤ដង។ 

​លុះដល់ថ្ងៃទី២៣ សីហា ឆ្នាំ​២០១៩ ម៉ោង២ និង៣០នាទីរសៀល ឪពុកកុមារីរងគ្រោះតាមរកឃើញកុមារីរងគ្រោះនៅផ្ទះជនសង្ស័យ ក៏សួរនាំកុមារីរងគ្រោះដឹងរឿងហេតុទាំងអស់ខាងលើ ពេលនោះឪពុកកុមារីរងគ្រោះ ក៏នាំខ្លួនជនសង្ស័យប្រគល់ឱ្យសមត្ថកិច្ច ចាត់ការតាមច្បាប់៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab