ប៉ូលិសប៉ុស្តិ៍អូរគ្រៀងឃាត់ខ្លួនជនសង្ស័យម្នាក់ចាប់រំលោភសេពសន្ថវ:លើអនីតិជនអាយុ១២ឆ្នាំបានសម្រេច

​ក្រចេះ ៖​ ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសប៉ុស្តិ៍អូរគ្រៀង ស្រុកសំបូរឃាត់ខ្លួនកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ នៅភូមិអូរគ្រៀង ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ បន្ទាប់ពីបានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវ: លើអនីតិជនអាយុ១២ឆ្នាំបានសម្រេច​។ 

​ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ រឹម ស៊ីនួន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ បានធ្វើសកម្មភាពចាប់រំលោភក្មេងស្រីឈ្មោះ ផ.ភ ភេទស្រី អាយុ១២ឆ្នាំ រំលោភសេពសន្ថវៈបានសម្រេច នៅក្នុងបន្ទប់លើផ្ទះរបស់ជនសង្ស័យតែម្តង​។

​បន្ទាប់មកជីដូនជនរងគ្រោះ បានដឹងរឿងសព្វគ្រប់​ ក៏មកប្តឹងដល់ប៉ូលិសប៉ុស្តិ៍។ ដោយភ្លាមៗនោះ សមត្ថកិច្ច បានចុះទៅកន្លែងកើតុហេតុ ហើយបានឃាត់ខ្លួនជនសង្ស័យខាងលើ ដើម្បីរៀបចំបញ្ជូនមកកាន់អធិការដ្ឋានប៉ូលិសស្រុកសំបូរ ដើម្បីបន្តចាត់ការតាមនីតិវិធី។ ឯជនរងគ្រោះ ត្រូវបានបញ្ជូនទៅពិនិត្យព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ៕


 

adverise with khmeread
tiger
Loading ad ...