ជនបរទេសម្នាក់បានស្លាប់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តបាត់ដំបង

បាត់ដំបង​ ៖​ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តលុចស៊ីស និងរថយន្តហ្វូសូ កើតឡើងនាវេលាម៉ោង៤ និង១៥នាទីល្ងាច ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅក្នុងខេត្តបាត់ដំបង។

ប៉ូលិសនិយាយថា ជនរងគ្រោះដែលបើករថយន្តឡិចស៊ីស RX300 ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 2AZ-2813 ជាជនជាតិចិនឈ្មោះ ZHU ZUOHUA ភេទប្រុស អាយុ៤៥ឆ្នាំ បានស្លាប់ក្រោយពេលដឹកមកដល់មន្ទីរពហុព្យាបាលសុវណ្ណ។ ចំណែកអ្នកបើកបររថយន្តធំម៉ាក ហ្វូសូ ពណ៌ស ពាក់ស្លាកលេខ តាកែវ 3A-2411 បានរត់គេចខ្លួនបាត់។ 

បច្ចុប្បន្នយានយន្តទាំង២គ្រឿងត្រូវបានប៉ូលិសជំនាញការិយាល័យចរាចរណ៍ខេត្តយកទៅរក្សាទុក​ ដោះស្រាយពេលក្រោយ​៕

adverise with khmeread
tiger
Loading ad ...