adverise with khmeread 4ffbb348 3425 4c45 8800 ed9f6f534e73

លួច​ខោអាវ​អស់​៣០០០​ក្នុង​រោងចក្រ​ត្រូវ​ប៉ូលិស​វ៉ៃខ្នោះ​

    ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​ប៉ូលិស​ប៉ុស្តិ៍​ទឹកថ្លា ឃាត់ខ្លួន​ពីបទ​លួច​ខោអាវ​៣០០០​ក្នុង​រោងចក្រ​កាត់ដេរ​អេ​វ៉ាន់​គ្រី​ន ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃទី ១៥ ខែ​មិនា ឆ្នាំ ២០១៦ នៅ​ចំណុច​ផ្លូវ​លេខ​១១០ ភូមិ​ចុង​ថ្នាល់​ខាងកើត សង្កាត់​ទឹកថ្លា​ខណ្ឌ​សែន​សុខ​។ 

    ប៉ូលិស​ប៉ុស្តិ៍​ទឹកថ្លា​បាន​ឲ្យ​ដឹងថា  ជនសង្ស័យ​ឈ្មោះ ង៉ូ​វ លាង​គីម ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​លក់​បបរ ស្នាក់នៅ ក្នុង​បរិវេណ​រោងចក្រ កាត់ដេរ​សម្លៀកបំពាក់​អេ​វ៉ាន់​គ្រី​ន​។ 

    ចំណែក ជនរងគ្រោះ​ឈ្មោះ​ឌួង សំណាង ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​ប្រធាន​រដ្ឋបាល​រោងចក្រ ស្នាក់​នៅផ្ទះ​លេខ​៩០ ផ្លូវ​១១០ ភូមិ​ចុង​ថ្នល់​ខាងកើត សង្កាត់​ទឹកថ្លា​។ សម្ភារៈ​បាត់បង់​៖ ខោអាវ​ចំនួន ៣០០០​ខោអាវ ។ សម្ភារៈ​ដកហូត ខោខ្លី​៤ ខោ ,​ម៉ូតូ​០១​គ្រឿង​ម៉ាក​ស្តេ​ប​ពាក់​ស្លាក​លេខ ភ្នំពេញ 1W-8008 ទូរស័ព្ទដៃ​០១​គ្រឿង​ម៉ាក​លិញ​ហ្គោល​។ 

    ប៉ូលិស​បន្តថា  មុន​ពល​កើតហេតុ​កាលពី​ថ្ងៃទី​១៤ ខែ​មិនា ឆ្នាំ ២០១៦ វេលា​ម៉ោង​១១​និង​៣០​នាទី យប់​នៅ​រោងចក្រ​ដូចខាងលើ ត្រូវបាន​ជនសង្ស័យ​ធ្វើ​សកម្មភាព លួច​ចុះ​តាម​ពិ​ដាន​ចូល​លួច​ខោអាវ​ក្នុង​រោងចក្រ​។ បន្ទាប់ពី​ជនរងគ្រោះ​ឆែក​មើលឃើញ​តាម​កាមេរ៉ា​សុវត្ថិភាព ក៏​ឃាត់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច​តែម្តង​។ 

    បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង​ឃាត់ខ្លួន​នៅ​ខណ្ឌ​ដើម្បី​ចាត់​ការ​តាម​នីតិវិធី​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់