ឱបស្ទាបផ្លូវភេទលើនារីរងគ្រោះដែលនាងមិនព្រម, ត្រូវបានប៉ូលិសឃាត់ខ្លួន

ត្បូងឃ្មុំ ៖​ កម្លាំងប៉ូលិសស្រុកមេមត់បានចុះកិច្ចប្រតិបត្តិការ ស្រាវជ្រាវបង្ក្រាបជាក់ស្ដែងករណីបៀតបៀនកេរខ្មាស់ ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១រសៀល នៅចំណុចរោងចម្ការដំឡូងរបស់ ឈ្មោះ ស៊ា ស្រីនី ស្ថិតនៅភូមិឆ្ងរកណ្ដាល ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ ស.ស.ន. ភេទស្រី អាយុ ២១ឆ្នាំនៅភូមិឃុំ កើតហេតុខាងលើ។ ចំណែកជនសង្ស័យឈ្មោះ ហេន មាន ភេទប្រុស អាយុ៣៣ឆ្នាំ នៅភូមិឃុំចំណុចខាងលើ។ ជនសង្ស័យបានធ្វើសកម្មភាពឱបស្ទាបទាក់ទងទៅនឹងផ្លូវភេទលើជនរងគ្រោះ។ ក្រោយពីជនរងគ្រោះដាក់ពាក្យបណ្តឹង​ លោក ខៀវ ពណ្ណារាយ ព្រះរាជអាជ្ញារងសាលាដំបូងខេត្តត្បូងឃ្មុំបានបញ្ជាឱ្យសមត្ថកិច្ចឃាត់ខ្លួនតែម្តង​។ 

បច្ចុប្បន្នបានបញ្ជូនមកអធិការដ្ឋានប៉ូលិសស្រុកមេមត់ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

adverise with khmeread
tiger
Loading ad ...