ម្នាក់វាយប្រពន្ធ និងម្នាក់ទៀតកាប់ឪពុកខ្លួនឯងឱ្យរបួស, ជាប់ខ្នោះទាំង២នាក់

កំពង់ស្ពឺ​ ៖​ មានករណីប្រើអំពើហិង្សាក្នុងគ្រួសារ២ករណីកើតឡើងនៅស្រុក​សំរោង​ទង​ ខេត្តកំពង់ស្ពឺ កាលពី​យប់និងព្រឹកថ្ងៃទី២៣​ ខែសីហា ឆ្នាំ២០១៩​ ហើយត្រូវបានប៉ូលិសបង្ក្រាបបានទាំង២ករណីឃាត់បុរស២នាក់។ 

ករណីទី១- កម្លាំងប៉ូលិស​បានឃាត់ខ្លួន​ឈ្មោះ ឆេ ឯក ភេទប្រុស អាយុ​៣៨ឆ្នាំ នៅភូមិមហាលំពាំងទី១​ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ពាក់ព័ន្ធករណីប្រើអំពើហិង្សាក្នុងគ្រួសារ​ ដោយមូលហេតុ​ផឹកស្រាស្រវឹងរករឿងនិ​ងឈ្លោះប្រកែកបានធ្វើសកម្មភាព​បានវាយទៅលើប្រពន្ធរបស់ខ្លួនឈ្មោះ ឃុត ដាលីន អាយុ៣៥ឆ្នាំ​ និងវាយទៅលើឪពុករបស់ខ្លួនឈ្មោះ ញ៉េស ឆិល អាយុ​៨៦ឆ្នាំ​ ព្រមទាំងគំរាមដុតផ្ទះចោល​ ហើយប្រពន្ធបានស្នើសុំ​ចាត់ការតាមច្បាប់។

ករណី​ទី២​-​ កាលពី​ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១​៩ វេលាម៉ោ​ង៨ និង៣០នាទីកម្លាំង​ប៉ូលិស​ឃាត់ខ្លួន ឈ្មោះ នីម សំណាង ភេទប្រុស អាយុ៣១ឆ្នាំ រស់​នៅ​ភូមិពង្រធំ ឃុំកាហែង ស្រុកសំរោងទង ខេ​ត្តកំពង់ស្ពឺ ពាក់ព័ន្ធករណីប្រើអំពើហិង្សាក្នុងគ្រួ​សារ​បន្ទាប់ពីបានធ្វើសកម្មភាព​​បានយកកាំបិតផ្គាក់កាប់ទៅ​លើ​ឪពុករបស់ខ្លួនឈ្មោះ នូ វុទ្ធី ហៅរ៉េម អាយុ៥​៥ឆ្នាំ នៅ​ផ្ទះជាមួយគ្នា បណ្ដាលឱ្យរងរបួសក្បាលផ្នែកខាងក្រោយធ្ងន់ធ្ងរ។ 

អំពើហិង្សានេះ ប្រព្រឹត្ត​នៅចំណុចផ្ទះរបស់ខ្លួ​ន​កាលពីយប់ថ្ងៃទី២៣ សីហា ២០១៩ វេលាម៉ោង៨ និង៣០​នា​ទីយប់។​ មូលហេតុ​ទំនាស់​ពាក្យ​សម្ដី​រឿងលក់ម៉ូតូរប​ស់​ខ្លួន។ ក្រោយពីធ្វើការ​សាកសួរជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិ​តជាបានធ្វើសកម្មភាពកា​ប់ទៅ​លើឪពុករបស់ខ្លួនពិតប្រាកដមែន។ 

បច្ចុប្បន្ន​ជនសង្ស័យ​ទាំងពីរត្រូវបានប៉ូលិស​​ស្រុក​ហៅមក​សាកសួរ​ រួចកសាងសំណុំរឿង​បញ្ជូន​ទៅការិ​យាល័យជំនាញ​នៃស្នងការដ្ឋាន​ខេត្ត​កំពង់ស្ពឺ​ ចាត់ការតាមនីតិវិ​ធី​ច្បាប់​៕

adverise with khmeread
tiger
Loading ad ...