នាងប្រពន្ធសុំលែងលះប្តី ព្រោះគាត់ជាបុរសល្អខ្លាំងពេក មិនដែលឈ្លោះគ្នាជាមួយនាងសោះ

ករណីដ៏កម្រនិងស្ទើរមិនអាចយល់បានមួយនៅលើលោកកំពុងល្បីខ្លាំងនៅអារ៉ាប់រួមអេមីរ៉ាត ក្នុងករណីស្រ្តីមួយរូបដែលបានសម្រេចចិត្តលែងប្តីរបស់នាង បន្ទាប់ពីចំណងអាពាហ៍ពិពាហ៍បានមួយឆ្នាំ ដោយសារតែគាត់ស្រឡាញ់នាងខ្លាំងពេក និងមិនធ្លាប់ទាស់សម្តីគ្នាសូម្បីតែម្តង។ នេះយោងតាមកាសែត Metro របស់អង់គ្លេសចេញផ្សាយកាលពីថ្ងៃទី ២៣ សីហា។

នាងបានដាក់ពាក្យប្តឹងលែងលះនៅឯតុលាការ Shariah ក្នុងខេត្ត Fujairah ប្រទេសអារ៉ាប់រួមអេមីរ៉ាត ដោយត្អូញត្អែរថានាងពិតជា "ភ្ញាក់ផ្អើល និងមិនស្រណុកក្នុងចិត្ត" ដោយសារតែ "ក្តីស្រឡាញ់ថ្នាក់ថ្នមល្អហួសរបស់ប្តីនាង" ដែលគាត់តែងតែជួយការងារផ្ទះ និងផ្តល់កាដូឱ្យនាងជារឿយៗ។

ប្តីរបស់នាងរូបនេះគឺពិតជាស្វាមីមានព្រហ្មវិហាធម្មលើសកម្រិត ដែលគាត់ថែមទាំងបានរឹតបន្តឹងរបបអាហាររបស់ខ្លួន និងចាប់ផ្តើមធ្វើលំហាត់ប្រាណ ដែលធ្វើឱ្យគាត់របួសបាក់ជើង ពេលដែលនាងបានស្តីបន្ទោសគាត់ពីការឡើងទម្ងន់របស់គាត់។

ប៉ុន្តែរឿងនេះគឺមិនអាចយកឈ្នះប្រពន្ធពោរពេញទៅដោយកំហឹងរបស់គាត់នោះទេ ដោយនាងបានប្រាប់ទៅតុលាការថា "ខ្ញុំរង់ចាំយ៉ាងអន្ទះអន្ទែងជាយូរមកហើយសុំត្រឹមមួយថ្ងៃឱ្យមានជម្លោះមួយ ប៉ុន្តែរឿងនេះហាក់ដូចជាមិនអាចទៅរួចទេជាមួយនឹងប្តីដ៏រ៉ូមែនទិករបស់ខ្ញុំ ដែលតែងតែលើកលែងទោសដល់ខ្ញុំ ហើយផ្តល់កាដូឱ្យខ្ញុំជារៀងរាល់ថ្ងៃ"។

ស្រ្តីរូបនេះបានត្អូញត្អែរប្រាប់តុលាការថា ប្តីរបស់នាងមិនដែលទាស់ទែង ឬស្រែកដាក់នាងទេ ហើយគាត់តែងមានអាកប្បកិរិយាជាសុភាពបុរសជានិច្ច។ 

ប៉ុន្តែការយកចិត្តទុកដាក់ល្អហួសហេតុនេះ បានធ្វើឱ្យនាងចង់បានកើតរឿងឈ្លោះម្តងវិញ។​ នាងបាននិយាយថា "ខ្ញុំចង់បានការឈ្លោះគ្នាខ្លះ សុំត្រឹមការតមាត់តូចតាចមួយម៉ាត់ក៏អស់ចិត្តដែរ មិនមែនជីវិតពោរពេញដោយការគោរពប្រពន្ធដល់ថ្នាក់ហ្នឹងពេកទេ។ ខ្ញុំពិតជាខឹងខ្លាំងណាស់ដោយក្តីស្រឡាញ់ស្ទើរលេបរបស់គាត់។ គាត់ថែមទាំងបានជួយខ្ញុំធ្វើការងារផ្ទះ ដោយខ្ញុំមិនបានសុំឱ្យគាត់ជួយអ្វីមួយម៉ាត់ផង"។

សូម្បីតែបណ្តឹងលែងលះរបស់នាងក៏មិនអាចផ្តាច់ផ្តិលក្តីស្រឡាញ់ងុបងល់របស់ប្តីរបស់នាងបានឡើយ ដោយគាត់បានលន់តួអង្វរតុលាការឱ្យបដិសេធបណ្តឹងមួយនេះ។ នេះបើយោងតាមកាសែតអារ៉ាប់ Khaleej Times។

គាត់បានប្រាប់ទៅតុលាការថា "វាមិនយុត្តិធម៌ទេក្នុងការវិនិច្ឆ័យអាពាហ៍ពិពាហ៍ពីឆ្នាំដំបូង ហើយមនុស្សគ្រប់គ្នារៀនពីកំហុសរបស់ពួកគេ។ ខ្ញុំតែងតែប្រាថ្នាចង់ក្លាយជាប្តីល្អឥតខ្ចោះ និងមានព្រហ្មវិហាធម្មមួយរូប"។

តុលាការបានបញ្ជាឱ្យមានការពន្យារពេលនៃករណីនេះ ដើម្បីផ្តល់ឱកាសឱ្យគូស្វាមីភរិយាទាំងពីរដោះស្រាយជម្លោះដោយខ្លួនឯង៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab