Frank Lampard ទាមទារឲ្យមានការប្រមូលផ្តុំកម្លាំងនិងស្វែងរកវីរបុរសថ្មីសម្រាប់ Chelsea

         ពេលវេលា​ដល់​ហើយ​សម្រាប់ក្រុម Chelsea ដើម្បីប្រមូលផ្តុំកម្លាំង​វីរបុរស​ថ្មី​ដែល​ត្រូវ​បង្ហាញមុខ​។

        ការចាកចេញ​របស់​ Eden Hazard ទៅក្លឹប Real Madrid កាលពីរដូវក្តៅបាន​បន្សល់​ទុកចន្លោះប្រហោងដែលត្រូវ​ការ​បំពេញ​ ហើយ​គ្រូបង្វឹក​ថ្មី Frank Lampard មាន​ការងារជា​ច្រើន​ដែល​ត្រូវ​ដោះស្រាយ។

        ពួកគេ​តែងតែទទួលបាន​ការ​សង្គ្រោះ​ជា​រឿយៗដោយ​កីឡាករ​ Hazard ហើយ​កីឡាកររូបនេះគឺជា​អ្នក​រកបាន​គ្រាប់បាល់ច្រើន​លំដាប់ទី​៣​របស់​ Chelsea ​ក្នុង​៦​រដូវកាល​ចុងក្រោយ​នេះ។ បើទោះបីជា​មាន​ការ​ជួយ​ជ្រោមជ្រែង​ច្រើន​ពី​កីឡាករ​សញ្ជាតិបែល​ហ្ស៊ិក​រូបនេះ​ក៏ដោយ ក៏​ Chelsea នៅ​តែ​ជា​ក្លឹប​ដែល​រកបានគ្រាប់បាល់​តិចជា​ងគេក្នុង​ចំណោមក្រុម​កំពូល​ទាំង​៦នៅក្របខណ្ឌ EPL ​កាល​ពីរដូវកាល​មុន។

        ប៉ុន្តែនៅពេល​នេះ ពួកគេ​លែងមាន​ Hazard ទៀតហើយ ហើយការបង្ហាញសមត្ថភាព​របស់​ពួកគេ​ដោយគ្មាន​ Hazard កាលពីដើម​សប្តាហ៍​មុន​ក្រោម​ការ​ដឹកនាំ​របស់​លោក Lampard មិនទាន់​បង្ហាញ​ភាព​អស្ចារ្យ​នៅឡើយ​ទេ។

Lampard ដែល​ក្រុម​របស់​លោក​ត្រូវជួប​ជាមួយ​ក្រុម Norwich ជឿថា នៅពេលនេះ​ វាគឺជា​ការទទួល​ខុសត្រូវ​របស់​ក្រុម​ទាំងមូល​ ជាជាងការទទួល​ខុសត្រូវ​របស់មនុស្ស​តែម្នាក់​។

        គ្រូបង្វឹករូបនេះបាន​និយាយថា “​មាន​គុណភាពគ្រប់គ្រាន់​ក្នុងក្រុមនេះ ដើម្បី​ឈ្នះ​ការ​ប្រកួត​ដោយគ្មាន Eden Hazard។ គាត់មិននៅទីនេះទៀតទេ ដូច្នេះ​វាជាទីបញ្ចប់នៃ​រឿងរ៉ាវ។ យើងនឹង​ត្រូវ​ស្វែង​រកចំណុច​ខ្លាំង​ក្នុងក្រុម។ ខ្ញុំ​ដឹងពីស្ថិតិ​និង​គ្រាប់​បាល់ដែល Hazard រកបាន”៕

adverise with khmeread
tiger
Loading ad ...