ស្ត្រីម្នាក់ឡើងជិះឡានក្រុងជាមួយកូនគាត់ ត្រូវអ្នកបើកបរនិយាយបង្អាប់កូនគាត់ថាមុខអាក្រក់ដល់ក មិនធ្លាប់ឃើញសោះ ពេលគាត់ទៅរអ៊ូនៅកៅអីក្រោយ រឹតតែដល់ក!

សំណើច ៖ ស្ត្រីម្នាក់បានឡើងជិះឡានក្រុងជាមួយកូនរបស់នាង។ ពេលឡើងដល់រថយន្តក្រុង អ្នកបើកបរលាន់មាត់ថា "យីកូនអីក៏មុខអាក្រក់ម៉្លេះ តាំងពីកើតពោះម៉ែមកមិនដែលឃើញទេ"។ 

ស្ត្រីនោះស្តាប់ហើយបានត្រឹមខឹងលាក់ក្នុងចិត្ត រួចទៅអង្គុយនៅកៅអីក្រោយ ហើយរអ៊ូប្រាប់បុរសម្នាក់អង្គុយក្បែរនោះ ថា "អ្នកបើកបរទើបតែប្រមាថខ្ញុំអំបាញ់មិញ"។ បុរសនោះតបវិញថា "ចឹងបងស្រីទៅនិយាយឱ្យដាច់ស្រេចជាមួយគាត់ទៅ កុំប្រមាថមនុស្សស្រីចឹង។ ទៅបងស្រីទៅចុះ ខ្ញុំជួយកាន់កូនស្វាឱ្យបងស្រី"៕


 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab