លោកត្រាំទៅដល់បារាំងចូលរួមកិច្ចប្រជុំកំពូល G7 សម្លឹងឃើញសង្គ្រាមពាណិជ្ជកម្មមួយទៀតជាមួយអឺរ៉ុប

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានធ្វើដំណើរទៅដល់ទីក្រុង Biarritz ប្រទេសបារាំង កាលពីថ្ងៃសៅរ៍ម្សិលមិញសម្រាប់កិច្ចប្រជុំកំពូលមួយ ខណៈដែលមេដឹកនាំពិភពលោកបានមើលឃើញរួចហើយនូវសង្គ្រាមពាណិជ្ជកម្មជាមួយចិន ហើយឥឡូវកំពុងទន្ទឹងរង់ចាំមើលសង្គ្រាមពាណិជ្ជកម្មមួយទៀតរបស់អាមេរិកជាមួយនឹងអឺរ៉ុប។

ខណៈដែលលោក ត្រាំ បានចាកចេញពីសេតវិមាន កាលពីយប់ថ្ងៃសុក្រនៅអាមេរិក គាត់បានប្រាប់ទៅអ្នកសារព័ត៌មានថា គាត់មានសិទ្ធិអំណាចបញ្ឈប់ក្រុមហ៊ុនអាមេរិកពីការធ្វើជំនួញនៅប្រទេសចិន ចំពេលមានសង្គ្រាមពាណិជ្ជកម្មយ៉ាងក្តៅគគុកទៅវិញទៅមករវាងប្រទេសទាំងពីរ។

លោក ត្រាំ បានទទូចថា "ខ្ញុំមានសិទ្ធិដាច់ខាតក្នុងការធ្វើរឿងទាំងនោះ"។ លោក ត្រាំ ក៏បាននិយាយផងដែរថា សង្គ្រាមពាណិជ្ជកម្មរបស់គាត់ជាមួយនឹងចិន "គឺសំខាន់ជាងរឿងណាៗទាំងអស់ដែលយើងកំពុងធ្វើនាពេលឥឡូវនេះ"។

ខណៈដែលប្រធានាធិបតីអាមេរិករូបនេះកំពុងមានជម្លោះដ៏ក្តៅគគុកជាមួយចិន ដែលជាសកម្មភាពមួយគំរាមគំហែងយ៉ាងខ្លាំងក្នុងការទាញសេដ្ឋកិច្ចអាមេរិកឱ្យធ្លាក់ចុះយ៉ាងគំហុកនោះ គាត់ធ្វើទៅដល់កិច្ចប្រជុំ G7 ដោយចាប់ផ្តើមជម្លោះពាណិជ្ជកម្មមួយទៀតជាមួយអឺរ៉ុប។

លោក ត្រាំ បានគ្រោងនឹងបង្កើនការចោទប្រកាន់ទៅលើភាពមិនស្មើភាពគ្នានៃពាណិជ្ជកម្ម អនុវត្តដោយសម្ព័ន្ធជិតស្និទ្ធបំផុតរបស់អាមេរិក ដែលជាចំណុចសំខាន់មួយដែលគាត់បានលើកឡើងនៅក្នុងយុទ្ធនាការបោះឆ្នោតថ្មីៗនេះ។ នេះបើយោងតាមមន្រ្តីរដ្ឋបាលជាន់ខ្ពស់អាមេរិកម្នាក់បាននិយាយ។ នៅឯយុទ្ធនាការប្រមូលផ្តុំអ្នកគាំទ្រមួយនៅក្នុងរដ្ឋ  New Hampshire កាលពីសប្តាហ៍មុន គាត់បានរិះគន់ទៅលើអធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel និងបានចោទប្រកាន់ប្រទេសអឺរ៉ុបថា "កំពុងសម្លាប់ពាណិជ្ជកម្មយើង"។ នៅឯកម្មវិធីរៃអង្គាសប្រាក់មួយកាលពីសប្តាហ៍មុននៅលើកោះ Hamptons ទីក្រុងញូវយ៉ក គាត់បានលើកឡើងថា គាត់ប្រហែលជាដាក់ពន្ធ ១០០ភាគរយទៅលើស្រាទំពាំងបាយជូរបារាំង។​ នេះបើយោងតាមវេបសាយ Bloomberg៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...