ចុមលេងឈឺៗ! Taylor Swift ពន្លះលោកត្រាំថាជា "ជនផ្តាច់ការ"

នាង Taylor Swift បាននៅឆ្ងាយពីនយោបាយជាយូរមកហើយដោយមិននិយាយអ្វីទាំងអស់ឱ្យតែទាក់ទងនឹងនយោបាយ តែឥឡូវនេះនាងបានតិះដៀលលោកប្រធានាធិបតីត្រាំថាជា "ជនផ្តាច់ការ" ដោយអះអាងថា ពលរដ្ឋអាមេរិក "កំពុងត្រូវគេបង្វិលខួរឱ្យយល់ខុសថា" ពួកគេមិនមែនជាអ្នកស្នេហាជាតិទេ ប្រសិនបើមិនគាំទ្រលោកត្រាំ ហើយនិយាយថា នាងជាមនុស្សគាំទ្រ "ជម្រើសនិយម"។ នេះបើយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃសៅរ៍។ 

តារាចម្រៀងស្រី ដែលកំពុងផ្សព្វផ្សាយអាល់ប៊ុមថ្មីរបស់នាង Lover ក៏បាននិយាយផងដែរថា នាងនឹងធ្វើអ្វីគ្រប់យ៉ាងដែលនាងអាចធ្វើបានសម្រាប់ការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២០។

នាងបានធ្វើអត្ថាធិប្បាយបែបនេះនៅក្នុងបទសម្ភាសន៍ជាមួយកាសែត The Guardian ដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ ពោលគឺមួយថ្ងៃគត់ បន្ទាប់ពីការចេញអាល់ប៊ុមថ្មីរបស់នាង ដែលកំពុងទទួលបានការគាំទ្រខ្លាំង។

នាងនិយាយថា "យើងនៅប្រទេសប្រជាធិបតេយ្យ កន្លែងដែលអ្នករាល់គ្នាត្រូវបានអនុញ្ញាតឱ្យជំទាស់ ប្រឆាំង និង ជជែកវែកញែក។ ខ្ញុំគិតថា គាត់ច្បាស់ជាគិតថានេះជាប្រទេសផ្តាច់ការហើយមើលទៅ"។

នាងបានបន្តនិយាយអំពីជ័យជម្នះនៃការបោះឆ្នោតឆ្នាំ ២០១៦ របស់គាត់ថា "រាល់ល្បិចកលកខ្វក់បំផុតនៅក្នុងសៀវភៅត្រូវបានយកមកប្រើ ហើយវាមានប្រសិទ្ធភាពណាស់" ដោយបន្ថែមថា បរិយាកាសនៅអាមេរិកសព្វថ្ងៃគឺកំពុងធ្វើឱ្យសាធារណជនអាមេរិកាំងមានអារម្មណ៍ថា ប្រសិនបើពួកគេស្អប់ប្រធានាធិបតី គឺដូចពួកគេស្អប់អាមេរិកចឹងដែរ។

នាង Swift បានរក្សាភាពស្ងប់ស្ងាត់ដ៏គួរឱ្យភ្ញាក់ផ្អើលអំពីការបោះឆ្នោតឆ្នាំ ២០១៦ ហើយនៅពេលនោះនាងបានរងការរិះគន់យ៉ាងខ្លាំងពីសំណាក់តារាល្បីៗដទៃទៀត។

ឥឡូវនេះនាងនិយាយថា នាងមានអារម្មណ៍ថា "អត់ប្រយោជន៍" ដែលមិនបាននិយាយអ្វីសោះអំពីការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០១៦ ប៉ុន្តែនាងនិយាយថា គ្រានោះនាងលំបាកណាស់ក្នុងការនិយាយអំពីរឿងនយោបាយ ព្រោះអីម្តាយនាងគ្រានោះកំពុងខូចចិត្តរឿងពិនិត្យឃើញជំងឺមហារីក ហើយនាងទៀតសោតក៏កំពុងមានជម្លោះជាមួយនាង Kim Kardashian និងលោក Kanye West ទៀត៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...