ខ្លាំងមែន! មគ្គុទេសក៍ម្នាក់ប្រើតែកាយវិការម្រាមដៃ អាចបន្ទន់ចិត្តដំរីកម្រោលចូលឱ្យដើរចេញឆ្ងាយពីរថយន្តដឹកអ្នកទេសចរ

នេះគឺជាគ្រាដ៏អស្ចារ្យ ដែលមគ្គុទេសក៍ក្នុងសួនសត្វមួយបានបញ្ឈប់ដំរីមួយក្បាល ដែលបម្រុងនឹងបោលតម្រង់មកខ្លួន ដោយប្រើតែម្រាមដៃរបស់ខ្លួនប៉ុណ្ណោះ។

លោក Louie Taylor បានដឹកភ្ញៀវទស្សនាក្នុងសួនសត្វ Amakhala Game Reserve ក្នុងអាហ្រ្វិកខាងត្បូងកាលពីថ្ងៃទី ១៦ មេសា នៅពេលដែលគាត់បណ្ដេញហ្វូងដំរីនៅតាមផ្លូវឱ្យចេញឆ្ងាយ។

ខណៈដែលមគ្គុទេសក៍រូបនោះមានការអត់ធ្មត់យ៉ាងខ្លាំង ស្រាប់តែមានដំរីយក្សមួយទៀតសម្លឹងមកមនុស្សលើរថយន្ត ប៉ុន្ដែគាត់មិនដឹងមានវេទមន្តមកពីណាទេ ដោយគ្រាន់តែផ្ទាត់ម្រាមដៃ និងធ្វើដៃគ្រាវាសៗ ក៏ធ្វើឱ្យដំរីដើរចេញពីផ្លូវរថយន្ត៕

 

adverise with khmeread
tiger
Loading ad ...