កណ្តាល ៖ មានគ្រោះថ្នាក់ចរាចរណ័មួយបានកើតឡើងកាលពីវេលាម៉ោង២និង៥នាទី ថ្ងៃទី១៦ ខែមិនា ឆ្នាំ២០១៦ នៅចំណុចផ្លូវលេខ១១០ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយសារតែអ្នកបើករថយន្តបុកម៉ូតូបណ្តាលឲ្យរបួសម្នាក់ហើយខណៈអ្នកសារព័ត៌មាន២នាក់ទៅថតស្រាប់តែនាងម្នាក់នោះចាប់កាមេរ៉ាបោកចោល តែម្ចាស់កាមេរ៉ាគេចទាន់។
ប្រភពបានឲ្យដឹងថា រថយន្តបង្កម៉ាក Lexus's ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2Q-8523 បើកកបរក្នុងទិសដៅពីលិចទៅកើត បានវ៉ារថយន្តមួយគ្រឿងទៀតមិនផុត បានជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿងម៉ាកស្កុបពី ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 1BK-3540 បណ្តាលឲ្យរថយន្ត និងម៉ូតូ ខូចខាតទាំងសងខាងហើយម្ចាស់ម៉ូតូរងរបួសយ៉ាងដំណំ។
បន្ទាប់ពីមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះភ្លាមម្ចាស់រថយន្តបានបើកទ្វារថយន្តរត់គេចខ្លួន រួចហើយបានហៅបក្ខពួករបស់ខ្លួន មកធ្វើការចរចាទាំងកាយវិការច្រងេងច្រងាងដាក់សមត្ថកិច្ច និងចាប់យកកាមេរ៉ាក្រុមអ្នកសារព៍ត៌មានបោកថែមទៀតផង។
ករណីនេះប៉ូលិសក្រុងតាខ្មៅកំពុងចាត់ការបន្តតាមនីតិវិធី៕
