ប៉ូលិសប៉ុស្តិ៍វាលស្បូវឃាត់ខ្លួនជនសង្ស័យម្នាក់ នៅការដ្ឋានសំណង់បុរីប៉េងហួត

ភ្នំពេញ​ ៖​ ប៉ូលិសប៉ុស្តិ៍វាលស្បូវ បានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅការដ្ឋានសំណង់បុរីប៉េងហួត ភូមិវាលស្បូវ សង្កាត់ វាលស្បូវ ខណ្ឌច្បារអំពៅ ពីបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅថ្ងៃទី២៥ សីហា ឆ្នាំ២០១៩ ម៉ោង២អធ្រាត្រ។ 

ប៉ូលិសនិយាយថា​ ជនសង្ស័យឈ្មោះ ប៊ុន ឌៀប ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅការដ្ឋានសំណង់បុរីប៉េងហួត ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។ ដកហូតបានវត្ថុតាងមាន ឧបករណ៍សម្រាប់ជក់គ្រឿងញៀន០១កំប្លេនិងដែកកេះ០១។

បច្ចុប្បន្នជនសង្ស័យខាងលើ​ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋានប៉ូលិសខណ្ឌ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab