ឃាត់មនុស្ស៤នាក់ពាក់ព័ន្ធគ្រឿងញៀននៅខណ្ឌទួលគោក

ភ្នំពេញ ៖​ ប៉ូលិសប៉ុសិ៍្តរដ្ឋបាលទឹកល្អក់ទី១ឃាត់មនុស្ស២នាក់និងប៉ូលិសប៉ុសិ៍្តរដ្ឋបាលផ្សារដេប៉ូទី៣ឃាត់មនុស្ស២នាក់ពាក់ព័ន្ធគ្រឿងញឿន​ រួចបញ្ជូនទៅអធិការដ្ឋានប៉ូលិសខណ្ឌទួលគោក ដើម្បីធើ្វការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី​។ 

​ករណីទី១- កម្លាំងប៉ូលិសប៉ុសិ៍្តរដ្ឋបាលទឹកល្អក់ទី១ បានល្បាតការពារសុវត្ថិភាពនៅក្នុងមូលដ្ឋានខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យ២ នាក់ជាក់សែ្តង ដែលបានប្រព្រឹត្តបទលើ្មសរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចមុខហាងខារ៉ាអូខេអេហ្សីបផ្លូវលេខ១២២ ក្រុមទី៥៣ ភូមិ១៤ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក នៅថៃ្ងទី២៥ ខែសីហា ឆាំ្ន២០១៩ វេលាម៉ោង០៤ និង១៥នាទីទៀបភ្លឺ។ 

ប៉ូលិសនិយាយថា​ ជនសង្ស័យ ១-ឈ្មោះ រឿន នឿន ហៅនឿន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខែ្មរ មុខរបរសន្តិសុខខារ៉ាអូខេ រ៉ូមេនទិច ស្នាក់នៅក្នុងខារ៉ាអូខេរ៉ូមេនទិច ផ្លូវលេខ១២២ ក្រុម៣៨ ភូមិ១១ សង្កាត់ ទឹកល្អក់ទី១ ខណ្ឌ ទួលគោក (ម្ចាស់ថ្នាំ) និង២-ឈ្មោះ កាន ម៉ាណេត ហៅ ណេត ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរនិស្សិត ស្នាក់នៅក្នុងហាងលក់ស៊ុបយីហោរាជនីស៊ុបផ្លូវលេខ១២២ ក្រុម៣៨ ភូមិ១១ សង្កាត់ទឹកល្អក់ទី១ ខណ្ឧទួលគោក​។ វត្ថុតាងដែលបានចាប់យកក្រាមពណ៌សថ្លាចំនួន០១កញ្ចប់តូច (សង្ស័យជាគ្រឿងញៀន) និងម៉ូតូ០១គ្រឿងម៉ាកហ្សូមឺអិច ពណ៌ខ្មៅ លាយ ទឹកក្រូច ដែលមានស្លាកលេខ1X-1273 ។ 

​ករណីទី២- កម្លាំងប៉ូលិសប៉ុសិ៍្តរដ្ឋបាលផ្សារដេប៉ូទី៣ បានល្បាតការពារសុវត្ថិភាពនៅក្នុងមូលដ្ឋានខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ជាក់សែ្តង ដែលបានប្រព្រឹត្តបទលើ្មសរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្លូវលេខ២៨៩ ក្រុមទី៣៣ ភូមិ១០ សង្កាត់ ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក នៅថៃ្ងទី២៥ ខែសីហា ឆាំ្ន២០១៩ វេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ។ 

ប៉ូលិសនិយាយថា​ ជនសង្ស័យ ១-ឈ្មោះ បិន រី ហៅ រី ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខែ្មរ មុខរបរ កម្មករសំណង់ស្នាក់នៅ ក្នុងការដ្ឋានសំណង់ សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខនិង២-ឈ្មោះ ងួន តុង ហៅ តុង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់ សង្កាត់ភ្នំពេញថ្មី ខណ្ឧសែនសុខ។ វត្ថុតាងដែលបានចាប់យកក្រាមពណ៌សថ្លាចំនួន០១កញ្ចប់តូច (សង្ស័យជាគ្រឿងញៀន) និងបំពង់កែវសម្រាប់ប្រើប្រាស់ថ្នាំញៀនចំនួន០២។

​បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ ត្រូវបានកម្លាំងប៉ូលិសបញ្ចូនមកកាន់អធិការដ្ឋានប៉ូលិសខណ្ឌទួលគោក ដើម្បីធើ្វការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab