ប៉ូលិសខណ្ឌ៧មករាឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធគ្រឿងញៀន

​ភ្នំពេញ​ ៖​ ប៉ូលិសខណ្ឌ៧មករាបានឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធគ្រឿងញៀនកាលពីថ្ងៃទី២៥ ខែសីហាឆ្នាំ២០១៩ វេលាម៉ោង២ និង២០នាទី នៅចំណុចផ្លូវលេខ១២៨ ភូមិ១០ សង្កាត់មត្តិភាព ខណ្ឌ៧មករា។ 

​ប៉ូលិសនិយាយថា​ ជនសង្ស័យឈ្មោះ សុខរិន មុន្នីរិទ្ធ ភេទប្រុស  អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតសន្តិសុខឯកជន ទីលំនៅផ្ទះ១៦៩E3 ផ្លូវលេខ១៦៩ ភូមិ៤សង្កាត់វាលវង់ ខណ្ឌ៧មករា  រាជធានីភ្នំពេញ។ វត្ថុតាងដកហូតរួមមានម្សៅក្រាមពណ៌សថ្លាចំនួន១កញ្ចប់តូច។ ក្រោយពីឃាត់ខ្លួន ប៉ូលិសផ្នែកជំនាញបានធ្វើតេស្តឃើញថាមានសារធាតុញៀនក្នុងទឹកនោម។ 

​ជនសង្ស័យខាងលើបានឃាត់ខ្លួននៅអធិកាដ្ឋានប៉ូលិសខណ្ឌ៧មករាដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធីច្បាប់៕

adverise with khmeread
tiger
Loading ad ...