ឃាត់២នាក់ប្តីប្រពន្ធជាមួយថ្នាំយ៉ាម៉ា៨៧០គ្រាប់នៅក្រុងតាខ្មៅ

​​កណ្តាល​ ៖​ ប៉ូលិសក្រុងតាខ្មៅបានឃាត់ខ្លួនជនសង្ស័យ០២នាក់​ ក្នុងករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក និងWY)​ នាថ្ងៃទី២៤ សីហា ឆ្នាំ២០១៩ វេលាម៉ោង១២ និង៣០នាទីនៅចំណុចបន្ទប់ជួលក្នុងផ្សារកាច់ជ្រុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

​ប៉ូលិសនិយាយថា​  ជនសង្ស័យ០២នាក់រួមមាន៖ ១-ឈ្មោះ វឿន វិរៈ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ស្បែកជើង (ប្តី) និង២-ឈ្មោះ កុច ផល ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ស្បែកជើង (ប្រពន្ធ)។ ទាំងពីរអ្នកស្នាក់នៅក្នុងបន្ទប់ជួលកន្លែងកើតហេតុខាងលើ។

​វត្ថុតាងចាប់យករួមមាន​ ថ្នាំប្រភេទគ្រាប់ (WY) ចំនួន៨៧០គ្រាប់, ថ្នាំញៀន (ម៉ាទឹកកក) ចំនួន០២កញ្ចប់ធំ, ម្សៅក្រាមសថ្លា (ម៉ាទឹកកក) មិនទាន់ធ្វើតេស្តចំនួន០៣កញ្ចប់មធ្យម, ជញ្ជីងសម្រាប់ថ្លឹងចំនួន០២ (តូច០១ និង ធំ០១គ្រឿង) ឧបករណ៍សម្រាប់ប្រើប្រាស់ និងវេចខ្ចប់ថ្នាំញៀន មួយចំនួនមួយចំនួន, ម៉ូតូម៉ាកVIVA១១០ ពណ៌ក្រហម ផ្លាកលេខភ.ព 1BK-4154 មួយគ្រឿង។

​ប៉ូលិសបន្តថា​ ដំបូងកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលតាខ្មៅទទួលព័ត៌មានពីប្រជាពលល្អថានៅចំណុចខាងលើមានការចែកចាយថ្នាំញៀន បានសហការជាមួយប៉ូលិសផ្នែកប្រឆាំងគ្រឿងញៀនក្រុងតាខ្មៅ និងប៉ូលិសជំនាញប្រឆាំងគ្រឿងញៀនខេត្ត ចុះទៅដល់កន្លែងកើតហេតុខាងលើឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាងយកមកអធិការដ្ឋានក្រុងដើម្បីចាត់ការតាមនីតិវិធី៕

adverise with khmeread
tiger
Loading ad ...