រថយន្តដឹកដី​ដាច់ហ្វ្រាំង​បុករះផ្ទះពលរដ្ឋ​៥​ខ្នង​ស្លាប់​ ២​ នាក់​ និងរបួសធ្ងន់​ម្នាក់​

កោះកុង​ ៖​ មានករណីរថយន្តដឹកដី​ដាច់ហ្វ្រាំង​ បើកបុករះផ្ទះប្រជាពលរដ្ឋ​ ៥​ ខ្នង​ បណ្តាលឱ្យស្លាប់​ ២​ នាក់​ និងរងរបួសធ្ងន់​ ១​ នាក់​ បានកើត​ឡើង​នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩​ វេលាម៉ោង ៨ព្រឹក​ នៅចំណុច ភូមិចាំយាម​ ឃុំប៉ាក់ខ្លង​ ស្រុកមណ្ឌលសីមា​ ខេត្តកោះកុង។ 

​ប៉ូលិសនិយាយថា​ គ្រោះថ្នាក់នេះ បង្កឡើងដោយរថយន្ត​ដឹកដី បើកបរដោយឈ្មោះ​ អន​ សុខនី​ ភេទប្រុស​ អាយុ​ ៣០​ ឆ្នាំ ចុះចំណោត​ដាច់​ហ្វ្រាំង​ ជ្រុលចង្កូតបើកបុករះផ្ទះ​ប្រជាពលរដ្ឋចំនួន ៥ ខ្នង បណ្តាលឱ្យមនុស្សស្លាប់​ ២​ នាក់​ ខូចខាតម៉ូតូចំនួន ៤ គ្រឿង​ ចំណែកឯ​អ្នក​បើកបរ​វិញ​រងរបួស​ធ្ងន់​។ 

​ប៉ូលិសបន្តថា ជនរងគ្រោះ​រួមមាន​ ១-ឈ្មោះ​ ស៊ន​ សុខា​ ភេទស្រី​ អាយុ​ ៣៨​ ឆ្នាំ​ រងរបួស​ធ្ងន់ហើយ​ ស្លាប់នៅពេល​បញ្ជូន​មក​ព្យាបាល​នៅមន្ទីរពេទ្យ​និង២-ឈ្មោះ​ ចាន់​ សេង​ ភេទប្រុស​ អាយុ​ ២​ ឆ្នាំ​កន្លះ​ ស្លាប់នៅនឹង​កន្លែង​កើត​ហេតុ​។ 

​បច្ចុប្បន្ន​ ករណីនេះ កម្លាំងបូលិសជំនាញបានស្ទូចយក​វត្ថុតាង​ យកមកក្សាទុកនៅអធិការដ្ឋាន ដើម្បីរង់ចាំ​ធ្វើ​ការ​ដោះស្រាយ​ពេលក្រោយ៕


 

adverise with khmeread
tiger
Loading ad ...