អង្គការសុខភាពពិភពលោកព្រមានថា ជំងឺគ្រុនចាញ់មិនអាចកម្ចាត់បានទេ "ជាមួយឧបករណ៍ដែលមាននៅសព្វថ្ងៃ"

ជំងឺគ្រុនចាញ់មិនអាចលុបបំបាត់បានក្នុងពេលអនាគតដ៏ខ្លីបានទេ។ នេះយោងតាមអង្គការសុខភាពពិភពលោកលើកឡើងនៅក្នុងរបាយការណ៍ពិនិត្យឡើងវិញនៃជំងឺគំរាមកំហែងដល់អាយុជីវិតនេះ។

យោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃទី២៣សីហា អង្គការសហប្រជាជាតិបាននិយាយថា ខ្លួន "គាំទ្រឥតមានការសង្ស័យ" ក្នុងការលុបបំបាត់ជំងឺ ដែលបណ្តាលឱ្យមនុស្សស្លាប់ប្រហែល ៤៣៥.០០០ នាក់ក្នុងមួយឆ្នាំៗ។

ទោះយ៉ាងណា អង្គការនេះបានព្រមានថាមិនទាន់អាចកំណត់តម្លៃឬកាលបរិច្ឆេទដើម្បីលុបបំបាត់ជំងឺបង្កដោយមូសនេះបានទេ។

នៅពេលបង្ហាញលទ្ធផលនៃការវិភាគរយៈពេលបីឆ្នាំនៃការប្រយុទ្ធប្រឆាំងជំងឺគ្រុនចាញ់ទូទាំងពិភពលោក អង្គការសុខភាពពិភពលោកបាននិយាយថា  ការលុបបំបាត់ជំងឺនេះគឺ "អាចធ្វើទៅបាន"។

លោកវេជ្ជបណ្ឌិត Pedro Alonso នាយកគ្រប់គ្រងជំងឺគ្រុនចាញ់សកលរបស់អង្គការនេះ បាននិយាយថា "ជាមួយឧបករណ៍ដែលយើងមានសព្វថ្ងៃ វាសឹងតែច្បាស់ណាស់ថា ការលុបបំបាត់ជំងឺនេះនឹងមិនអាចសម្រេចបានទេ"។ 

លោកបានបន្ថែមថា ពិភពលោកត្រូវតែផ្តោតលើ "ការងាកមករកផ្លូវត្រូវវិញ" ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់ បន្ទាប់ពីជាប់គាំងលែងមានសកម្មភាពអ្វីសោះអស់រយៈពេល២ឆ្នាំ។

នៅចន្លោះឆ្នាំ ២០០០និង២០១៥ ការប្រឹងប្រែងលុបបំបាត់ជំងឺគ្រុនចាញ់លើពិភពលោកបានធ្វើឱ្យចំនួនអ្នកស្លាប់ដោយសារជំងឺនេះធ្លាក់ចុះពី ៨៦៤.០០០ នាក់មកនៅត្រឹម ៤២៩.០០០ នាក់ក្នុងមួយឆ្នាំ៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...