មេឃប៉ុនណាណី យន្តហោះខ្នាតតូច២គ្រឿងបើកទៅបុកគ្នាស្លាប់ ៥ នាក់នៅអេស្ប៉ាញ

យ៉ាងហោចណាស់មានមនុស្ស ៥ នាក់ត្រូវបានសម្លាប់នៅកោះ Mallorca នៅពេលឧទ្ធម្ភាគចក្រ និងយន្ដហោះខ្នាតតូចមួយគ្រឿងបានបុកគ្នានៅកណ្ដាលអាកាស។ ការធ្លាក់នេះបានកើតឡើងនៅជិតទីក្រុងជនបទ Inca នៅភាគខាងជើងនៃកោះទេសចរណ៍ដ៏ពេញនិយមមួយនេះ។

យ៉ាងហោចណាស់ជនរងគ្រោះម្នាក់ត្រូវបានគេដឹងថាមានអាយុក្រោម ១៨ឆ្នាំ។ ប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញរាយការណ៍កាលពីថ្ងៃអាទិត្យថា យ៉ាងហោចណាស់អ្នកដំណើរ៣នាក់រួមមានប្តីប្រពន្ធនិងអនិតិជនមិនទាន់ម្នាក់បានធ្វើដំណើរជាមួយគ្នានៅក្នុងឧទ្ធម្ភាគចក្រ។

អ្នកស្លាប់ពីរនាក់ផ្សេងទៀតត្រូវបានគេជឿថា បានហោះហើរលើអាកាសតាមយន្តហោះប្រភេទ Ultralight ដែលជាយន្តហោះធុនតូចមានកៅអីអតិបរមាពីរសម្រាប់ជិះកម្សាន្ត៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab