មនុស្ស ៦ នាក់កំពុងឈរមើលការប្រកួតវាយកូនហ្គោលត្រូវរន្ទះបាញ់យ៉ាងរន្ធត់

មនុស្ស ៦ នាក់បានរងរបួសដោយរន្ទះបាញ់ ខណៈកំពុងឈរមើលការប្រកួតវាយកូនហ្គោលដណ្ដើមពានរង្វាន់ FedEX Cup PGA Tour ក្នុងទីក្រុង Atlanta រដ្ឋ Georgia សហរដ្ឋអាមេរិក។

អ្នកទស្សនាមួយចំនួន ដែលកំពុងឈរមើលលើស្មៅខៀវខ្ចីក្នុងជុំទីបីនៃការប្រកួតដណ្ដើមពានរង្វាន់នេះ បានដេកដួលពេញដី បន្ទាប់ពីឧបទ្ទវហេតុកើតឡើងកាលពីថ្ងៃសៅរ៍ក្នុងវាលកូនហ្គោល East Lake Golf Club។

ក្នុងរូបភាពយើងអាចមើលឃើញបុរសម្នាក់ត្រូវបានគេដាក់លើប្រង់ការ ខណៈដែលគាត់ត្រូវបានបញ្ចូនទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់។

ក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយកាលពីថ្ងៃសៅរ៍ បានឱ្យដឹងថា រន្ធះបាញ់ធំៗចំនួន ២ បានបាញ់ទៅលើវាលស្មៅនៅម៉ោងប្រមាណ ៤ និង ៤៥ នាទី។ រន្ធះបាញ់មួយបានបាញ់ទៅលើដើមឈើ ហើយបានខ្ទាតកម្ទេចកម្ទីទៅលើមនុស្សចំនួនបួននាក់បណ្ដាលឱ្យរងរបួស ខណៈដែលមនុស្ស ២ នាក់ផ្សេងទៀត ត្រូវបានរន្ទះបាញ់ចំ៕

 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab