adverise with khmeread 151125 for general min aung hlaing.jpg.crop.promo xlarge2

អគ្គមេបញ្ជាការ​យោធា​មី​យ៉ាន់​ម៉ា​បង្ហោះ​សារ​អបអរ​ប្រធានាធិបតី​ថ្មី​តាម Facebook

​    ​យោងតាម​វេ​ប​សាយ​ឆា​នែ​ល​ញូ​វ​ស៍​អេ​ស៊ា​នៅ​ថ្ងៃ​ពុធ​បានឱ្យដឹងថា មេ​យោធា​ដ៏​មាន​ឥទ្ធិពល​របស់​មី​យ៉ាន់​ម៉ា​បាន​អបអរសាទរ​ប្រធានាធិបតី​ដែល​នឹង​ចូលមក​កាន់តំណែង លោក ទីន ក្យា (Htin Kyaw) និង​បាន​សន្យា​សហការគ្នា បន្ទាប់ពី​សម្ព័ន្ធមិត្តរ​បស់​លោកស្រី អ៊ុង​សាន ស៊ូ​ជី រូបនេះ ត្រូវបាន​បោះឆ្នោត​ជា​ប្រមុខរដ្ឋ​ទីមួយ​របស់​មី​យ៉ាន់​ម៉ា​ដោយ​គ្មាន​ប្រវត្តិ​យោធា​ក្នុង​រយៈពេល​ច្រើន​ទសវត្សរ៍​មកនេះ​។ 

​    ​លោកស្រី​ស៊ូ​ជី បាន​ដឹកនាំ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ (NLD) ឱ្យទទួល​ជ័យជម្នះ​ភ្លូកទឹកភ្លូកដី​កាលពី​ខែវិច្ឆិកា ប៉ុន្តែ​ច្បាប់​ធម្មនុញ្ញ ព្រាង​ដោយ​របប​យោធា​បាន​ហាម​លោកស្រី​មិនឱ្យ​កាន់តំណែង​កំពូល​នោះទេ​។ 

​    ​លោកស្រី​បាន​ប្តេជ្ញា​ដឹកនាំ​ប្រទេស​នេះ​ឱ្យ​ទាល់តែ​បាន​តាមរយៈ​តំណែង​ប្រធានាធិបតី​សិទ្ធិ​ប្រទាន ហើយ​កាលពី​ថ្ងៃ​អង្គារ​សភា​ដែល​គ្របដណ្តប់​ដោយ​បក្ស NLD បាន​បោះឆ្នោត​ជ្រើសរើស​លោក ទីន ក្យា​សម្រាប់​តំណែង​នេះ​។ លោក​គឺជា​អ្នកចាត់ចែង​អង្គការ​មនុស្សធម៌​មួយ​របស់លោក​ស្រី​ស៊ូ​ជី និង​ជា​សមាជិក​ផ្ទៃក្នុង​ដ៏​គួរឱ្យ​ទុកចិត្ត​បំផុត​មួយរូប​។ 

​     ទំនាក់ទំនង​រវាង​ក​ង​កម្លាំងប្រដាប់អាវុធ និង​លោកស្រី​ស៊ូ​ជី​នឹង​កំណត់​នូវ​ភាពជោគជ័យ​នៃ​ការ​កាត់ផ្តាច់​ដ៏​ជោគជ័យ​បំផុត​របស់​មី​យ៉ាន់​ម៉ា​ពី​ការគ្រប់គ្រង​ដោយ​យោធា ចាប់តាំងពី​យោធា​បាន​ដណ្តើម​អំណាច​ក្នុង​ឆ្នាំ ១៩៦២ មក​។ 

​    ​ការិយាល័យ​របស់​អគ្គ​មេបញ្ជាការ លោក មីន អ៊ុង លាំង បាន​និយាយ​ជា​ភាសា​ភូមា​នៅលើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ថា "Tatmadaw (​កងកម្លាំងប្រដាប់អាវុធ​មី​យ៉ាន់​ម៉ា​) សូម​ប្រកាស​អំពី​មោទនភាព​ចំពោះ​លោក យូ ទីន ក្យា ដែល​ត្រូវបាន​ជ្រើសរើស​ជា​ប្រធានាធិបតី​នៅ​សភា​សហភាព​ទី​ពីរ ហើយ​កងកម្លាំងប្រដាប់អាវុធ​មី​យ៉ាន់​ម៉ា​នឹង​បន្តធ្វើ​កិច្ចសហប្រតិបត្តិការ​ក្នុង​គ្រប់​វិស័យ​សម្រាប់​ការលេចឡើង​នៃ​សន្តិភាព សាមគ្គីភាព និង​ការអភិវឌ្ឍ​"៕ 

adverise with khmeread
ប្រភព៖ ឆានែលញូវស៍អេស៊ា

មតិយោបល់