​បុរសម្នាក់គិតរហ័ស លោតផ្លោះពីបង្អួចឡានទាន់ពេល ខណៈរថយន្តឆាបឆេះនៅស្ថានីយប្រេង

នេះគឺជាទិដ្ឋភាពដ៏គួរឱ្យភ្ញាក់ផ្អើលមួយ​ ដែលអ្នកបើកបរឡានមួយរូបបានលោតចេញពីឡានដឹកទំនិញរបស់គាត់ ខណៈដែលភ្លាមៗវាបានឆាបឆេះនៅឯស្ថានីយប្រេងឥន្ធនៈមួយកន្លែង។

វីដេអូសុវត្ថិភាពផ្តិតចេញពីការ៉ាសសាំង Shell នៅក្នុងសង្កាត់ Yubei នៅក្នុងទីក្រុង Chongqing ប្រទេសចិន បានបង្ហាញពីទិដ្ឋភាពឡានដឹកទំនិញពណ៌ទឹកប្រាក់មួយគ្រឿងដែលម្ចាស់ឡានឈ្មោះ Gong អង្គុយនៅក្នុង។ ក្នុងពេលប៉ុន្មានវិនាទីរថយន្តរបស់គាត់ស្រាប់តែហ៊ុមព័ទ្ធដោយអណ្តាតភ្លើង ដែលភ្លើងបានឆាបឆេះរថយន្តដោយសារការលេចធ្លាយប្រេង។

ដោយផ្តើមឆេះពីតួខាងក្រោមរបស់រថយន្ត វាបានរាលដាលចូលទៅក្នុងកាប៊ីនឡាន ភ្លាមៗអំឡុងឧបទ្ទវហេតុកាលពីថ្ងៃទី២០ ខែសីហា។ ខណៈដែលលោក Gong បានផ្លោះចេញពីបង្អួចឡាន ហើយវារទៅលើដីត្រដុសមុខ និងខ្លួនដើម្បីបញ្ចៀសភ្លើងឆាបឆេះអាវ បុគ្គលិកស្ថានីយមួយរូប និងមិត្តរួមការងារបានធ្វើអន្តរាគមន៍ភ្លាមៗ ដោយយកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់ភ្លើងដោយជោគជ័យ។

លោក Sun Jianbiao ប្រធានស្ថានីយប្រេងកើតហេតុបាននិយាយថា ឡានបានឆេះនៅពេលដែលអ្នកបើកបរបានចាប់ផ្តើមបញ្ឆេះម៉ាស៊ីន និងកំពុងរៀបចំចាកចេញ ហើយជាសំណាងល្អ មនុស្សម្នាក់នៅកន្លែងកើតហេតុបានបិទម៉ាស៊ីនបូមសាំងមុនពេលមានអ្វីកើតឡើងអាក្រក់ជាងនេះ៕

 

adverise with khmeread
tiger
Loading ad ...