ទាហានបារាំងមុខមាំយ៉ាងណាក៏មិនអាចឃាត់ភ្នែកមិនឱ្យសម្លឹងមើលជំទាវទីមួយអាមេរិកបានដែរ នៅពេលលោកស្រីបង្ហាញវត្តមានជាមួយលោកត្រាំនៅបារាំង

ទាហានបារាំងពីរនាក់មិនអាចទប់ភ្នែកមិនឱ្យសម្លឹងមើលជំទាវទីមួយអាមេរិក Melania បានឡើយ ខណៈដែលលោកស្រីបានមកដល់សម្រាប់កិច្ចប្រជុំកំពូល G7 រយៈពេលបីថ្ងៃនៅក្នុងប្រទេសបារំាង។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃអាទិត្យទី២៥សីហា។

ជំទាវទីមួយអាមេរិកមើលទៅគួរចាប់អារម្មណ៍ខ្លាំងជាងគេ ខណៈដែលលោកស្រីចុះពីយន្តហោះ Air Force One ដោយស្លៀកពាក់ឈុតសម្លៀកបំពាក់តម្លៃ ៦៥០ ដុល្លារ ម៉ាក Calvin Klein រួមជាមួយនឹងស្បែកជើងកែងពណ៌ផ្កាឈូក។

រូបភាពជាច្រើនសន្លឹកបានបង្ហាញទាហានពីរនាក់នោះសម្លឹងមើលជំទាវទីមួយមិនដាក់ភ្នែកសូម្បីតែបន្តិច ខណៈដែលលោកស្រីដើរលើកម្រាលព្រំក្រហម។

រ៉ូបលំដាប់ A ពណ៌លឿងរបស់លោកស្រី Melania គឺជាសម្លៀកបំពាក់ទី ២ របស់លោកស្រីក្នុងរយៈពេលតិចជាង ២៤ ម៉ោង។

កាលពីថ្ងៃសុក្រលោកប្រធានាធិបតី Trump និងលោកស្រី Melania បានចាកចេញពីទីក្រុងវ៉ាស៊ីនតោនជាមួយគ្នា ធ្វើដំណើរមួយយប់ទៅកាន់កិច្ចប្រជុំកំពូល G7 ក្នុងប្រទេសបារំាង៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...