រថយន្តបែន និងម៉ូតូបុកគ្នាបណ្ដាលឱ្យបុរសមិនទាន់ស្គាល់អត្តសញ្ញាណម្នាក់ស្លាប់

កណ្តាល​ ៖​ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោករវាងរថយន្តបែន និងម៉ូតូបណ្ដាលឱ្យបុរសមិនទាន់ស្គាល់អត្តសញ្ញាណម្នាក់ស្លាប់​នៅនឹងកន្លែងកើតហេតុ​ កាលពីថ្ងៃអាទិត្យទី​២៥ខែសីហា​ ឆ្នាំ២០១៩ វេលាម៉ោង៨និង៣០នាទីយប់​ នៅលើកំណាត់ផ្លូវជាតិលេខ៥១គីឡូម៉ែត្រ​លេខ២.៣ មុខភូមិដំណាក់អំពិល ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល ។ 

ប៉ូលិសនិយាយថា ដំបូង​មានរថយន្ត០១គ្រឿង​ម៉ាកFUSO ប្រភេទបែន ពណ៌ប៉ៃតងពាក់ផ្លាកលេខ​​គ្មាន​ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ​(រត់គេចខ្លួន)បានបើកមកពីត្បូងទៅជើងគឺពីថ្នល់ទទឹង ទៅបាត់ដឹង។ លុះបើកមកដល់ចំណុចកើតហេតុខាងលើ  មានអ្នកបើកម៉ូតូ១គ្រឿងម៉ាកស្មាស់រ៉េវ៉ូ ពណ៌ខ្មៅ ផ្លាកលេខគ្មានមិនទាន់ស្គាស់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែល២៩ឆ្នាំ
ជនជាតិ ខ្មែរមិនដឹងទីលំនៅដែលបើកមកពីទិសខាងជើង ទៅទិសខាង​ត្បូងក្នុងទិសដៅបញ្ច្រាសគ្នា បានរេចង្កូតចូលចំណែកផ្លូវយានម្ខាងទៀតបានបុកជាមួយរថយន្ដខាងលើបណ្ដាលឱ្យអ្នកបើកមូតូស្លាប់នៅកន្លែងកើតហេតុ។ចំពោះសពកម្លាំងជំនាញ​ បានយកមកតម្កល់ទុកនៅវត្តភូមិថ្មី រង់ចាំរកសាច់ញាតិ​។

ប៉ូលិសសន្និដ្ឋានថា ករណីនេះបណ្តាលមកពីអ្នកបើកបរ​ម៉ូតូ បើកបរខ្វះ ការប្រុងប្រយ័ត្ន​ បើកមិនប្រកាន់ស្ដាំ។ ចំពោះមធ្យោបាយកម្លាំងប៉ូលិសជំនាញ​បាន យកមករក្សាទុកនៅអធិការដ្ឋាន​ស្រុក​ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

 

adverise with khmeread
tiger
Loading ad ...