ឃាត់យុវជនម្នាក់ជាមួយថ្នាំញៀន១៣កញ្ចប់ថង់នៅសង្កាត់វាលស្បូវ

ភ្នំពេញ​ ៖​ ប៉ូលិសប៉ុស្តិ៍វាលស្បូវ បានឃាត់ខ្លួនជនសង្ស័យ០១នាក់ នៅមុខផ្ទះគ្មានលេខ ភូមិព្រែកជាងព្រំ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅពីថ្ងៃទី២៥សីហាឆ្នាំ២០១៩ ម៉ោង៨និង១៥នាទីយប់។ 

ប៉ូលិសនិយាយថា​ ជនសង្ស័យឈ្មោះអែម វាសនា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិក្បាលជ្រោយ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។ដកហូតបានវត្ថុតាងមាន ក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន) ១៣កញ្ចប់ថង់តូចនិងកង់ពណ៌ទឹកប្រាក់០១គ្រឿង។

ជនសង្ស័យខាងលើបានឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសខណ្ឌច្បារអំពៅដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធីច្បាប់៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab