រាងកាយនៅបើកបរ តែភ្នែកបិទបាត់ហើយ! តែកុងរថយន្តសណ្តោងកុងតឺន័ បុកគ្រឹះ​ស្ពានថ្មើ​រជើងធ្លាក់ក្បាលទៅមុខលេងរួច

កំពង់ស្ពឺ​ ៖​ តៃកុងឡាន​​ងងុយដេកមួយភ្លែត បើកឡា​ន​បុករបាំ​ងស័ង្ក​សី​ហុំព័ទ្ធ​ទីតាំង​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ថ្មើរជើង ​(គ្រឹះ​ស្ពានថ្មើរជើង) នៅលើផ្លូវជាតិលេខ៤​ ទៅមុខ​មិនរួចធ្លាក់ជាប់​ស្ពាន​កំពុង​សាងសង់​ កើតឡើងកាលពី​វេលារំលងអធ្រាត្រចន្លោះម៉ោ​ង១២និង២​០​នាទី​ នាថៃ្ងទី​២៤​ ខែសីហា​ ឆ្នាំ២០១៩​នៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ​៤៥-៤៦​ ស្ថិត​នៅ​លើផ្លូវជា​តិលេខ​៤​ ក្រុងច្បារមន​។ 

សមត្ថកិច្ចនិយាយថា​ ដំបូងមានរថយន្តសណ្ដោងរឺម៉​ក​ ​ម៉ាក​ហ៊ីយ៉ាន់ដាយ​ដឹកកុងតឺន័រ​ ពាក់លេខ​ ភ្នំពេញ 3A-6802​ សឺមីរ៉ឺម៉ក​លេខភ្នំពេញ​ 4A-​0​459 បើកបរក្នុងទិសដៅពីលិចទៅទិសខាងកើត​។ លុះមកដល់​ចំណុច​ខាងលើ​បានបុករនាំងបាំងស័ង្កសីនៅកន្លែងការដ្ឋានសាងសង់ស្ពានអាកាសថ្មើរ​ជើ​ង​ បណ្ដាលឱ្យរថយន្តធ្លាក់ចូលក្នុងរណ្ដៅចាក់គ្រឹះស្ពានជាប់ទៅមុខលែងរួច។

លោកវរសេនីយឯក​ អ៊ូ​ច​ ហៀង​ អធិការ​ក្រុងច្បារមន​ បានឱ្យដឹងថា​ រថយន្ត​សណ្ដោង​រឺម៉ក​ ដឹកទំនិញ​ប្រភេទ​កុងតឺន័រ​ ពីខេត្ដ​ព្រះសីហនុ​ ឆ្ពោះ​ទៅ​រាជធានី​ភ្នំពេញ​ ។ លុះម​កដល់ចំណុចកើតហេតុបានបុករបាំងស័ង្កសីតែ​ម្ដង​ ធ្លាក់ក្នុងរណ្ដៅគ្រឹះស្ពាន​ទៅមុខ​មិនរួច​ តែមិន​បណ្ដាលឱ្យគ្រោះថ្នាក់​ដល់អាយុ​ជីវិត​មនុស្ស​ទេ។  មូលហេតុ​សង្ស័យ​តៃកុងឡាន​ងងុយដេក​ព្រោះ​យប់ជ្រៅ​ ។ ចំណែក​ការដ្ឋាន​សំណង់​គ្មានកម្មករធ្វេីការ​ពេលយប់។​រថយន្ត​សណ្ដោង​រឺម៉ក​ដឹកទំនិញ​នោះជា​រថយន្ត​ក្រុមហ៊ុន​ ផែស្ងួត​ស៊ីកន​ បង្កឱ្យខូចខា​ត​របាំង​ស័ង្កសី​ទាំងស្រុង​។

ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តបានរ​ត់គេចខ្លួន​បាត់​។ ករណីខាងលើ​សមត្ថកិច្ច​បាន​ធ្វើ​កា​រ​ស្រាវជ្រាវ​រកអ្នក​ទទួលខុសត្រូវនិងស្ទួចយករថយន្ដមករក្សាទុ​ក​នៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្ដ​ជាប​ណ្ដោះអាសន្ន​រង់ចាំការដោះស្រា​យ​តាមនីតិវិធី​៕

adverise with khmeread
tiger
Loading ad ...