ឡានដឹកថ្មក្រុមហ៊ុនចិនបើកលើស្ពានចាស់ទ្រុឌទ្រោមបណ្តាលឱ្យបាក់

ពោធិ៍សាត់​ ៖​ មាន​ករណី​រថយន្ត​ដឹក​ថ្មគ្រួស​ពេញ​១គ្រឿង​ ធ្វើ​ឱ្យបាក់​ស្ពាន​ក្នុង​ឃុំ​អូរសោម​ កើតឡើងនៅរសៀលថ្ងៃទី២៥​ ខែសីហា​ ឆ្នាំ២០១៩ នៅចំណុច​ស្ពានឆាយលូក ផ្លូវ​ទៅ​ខេត្ត​កោះកុងក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។ 

ប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា​ ដំបូងមានឡាន​ដឹកថ្មគ្រួស ១គ្រឿង របស់​ក្រុមហ៊ុន​ចិន​ ស្ថាបនា​ផ្លូវ​ក្នុង​ឃុំ​អូរសោម​ បានធ្វើឱ្យបាក់ស្ពានដែលប្រជាពលរដ្ឋធ្វើដំណើររាល់ថ្ងៃ​ខូច​ខាត​យ៉ាង​ដំណំ​ តែ​មិន​បង្ក​ឱ្យមាន​នរណា​ម្នាក់​រង​របួស​ទេ​ ។ 

សូម​បញ្ជាក់​ថា​ ស្ពាន​ឆាយលូកនេះអាច​ផ្ទុក​ទម្ងន់​បាន​ ១៥តោន​ តែ​បច្ចុប្បន្ន​មាន​សភាព​ចាស់​ទ្រុឌទ្រោម​រង់ចាំ​ការ​ជួសជុល​ស្ថាបនា​។ តែពេលនេះប្រជាពលរដ្ឋកំពុងជួបការលំបាកក្នុងការធ្វើដំណើរទៅមក​ ៕

adverise with khmeread
tiger
Loading ad ...