ឃាត់ជនសង្ស័យម្នាក់វាយយកម៉ូតូនៅស្រុកកំពង់ត្រឡាច

កំពង់ឆ្នាំង ៖​ ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសស្រុកកំពង់ត្រឡាចឃាត់ខ្លួន នាថ្ងៃអាទិត្យទី២៥ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង៧ព្រឹកក្នុងករណីវាយយកម៉ូតូ នៅចំណុចឡចាស់ ភូមិធ្លកយល់ ឃុំតាជេស​ ស្រុកកំពង់ត្រឡាច​ ខេត្តកំពង់ឆ្នាំង។ 

ប៉ូលិសនិយាយថា​ កម្លាំងប៉ូលិសយុត្តិធម៌ស្រុកកំពង់ត្រឡាច សហការជាមួយកម្លាំងប៉ូលិសប៉ុស្តិ៍តាជេស បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ យុង ឆាង (ហៅ វ៉ា) ភេទប្រុស អាយុ៣៤ ឆ្នាំ រស់នៅភូមិបន្ទាយមាស ឃុំតាជេសពាក់ព័ន្ធនឹងករណីវាយយកម៉ូតូប្រព្រឹត្តកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ នៅចំណុចឡចាស់ ភូមិធ្លកយល់ ឃុំតាជេស​ ស្រុកកំពង់ត្រឡាច​ ។ 

បច្ចុប្បន្នសមត្ថកិច្ចបានកសាងសំណុំរឿង និងបញ្ជូនខ្លួនជនសង្ស័យទៅការិយាល័យជំនាញនៃស្នងការដ្ឋានប៉ូលិសខេត្តដើម្បីចាត់ការបន្តតាមនីតិវិធី៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab