យោងតាមប្រភពប្រព័ន្ធផ្សព្វផ្សាយច្រើនស្អេកស្កះនៃប្រទេសកូរ៉េបានឱ្យដឹងថា ពាក្យចចាមអារ៉ាមនៃតារាចម្រៀងស្រីកម្រិត C ដែលបានពាក់ព័ន្ធនៅក្នុងរឿងអាស្រូវអំពើពេស្យាកម្មគឺជា "រឿងពិត"។
អំឡុងពេលប៉ុន្មានថ្ងៃមកនេះ ក៏មានសេចក្តីរាយការណ៍ថាតារាចម្រៀងទោលស្រីមួយរូបដែលទើបចាកចេញពីផលិតកម្ម Cube Entertainment កាលពីពេលថ្មីៗនេះបានស្ថិតក្នុងការជាប់ពាក់ព័ន្ធក្នុងរឿងអាស្រូវអំពើពេស្យាចារ។ ទោះជាយ៉ាង វេបសាយ NewDaily បានព្រលយឱ្យដឹងថា តារាចម្រៀងរូបនោះគឺជា "សិល្បការិនីឆើតឆាយនិងសិចស៊ី ដែលបង្ហាញមុខដំបូងនៅក្នុងអំឡុងឆ្នាំ ២០១០" ហើយថានាងគឺជាសិល្បការិនីកម្រិត C។
បន្ទាប់ពីមានពាក្យចចាមអារ៉ាមពេស្យាកម្មទាក់ទងនឹងនាង G.NA ដែលមានឈ្មោះពិតថា Choi រួចមក ពួកអ្នកគាំទ្រក៏បានសម្រុកចូលទៅ Instagram របស់នាង G.NA ដើម្បីសួរដេញដោលពីរឿងនេះផ្ទាល់តែម្តង។
នៅថ្ងៃពុធនេះ វេបសាយ The Fact របស់កូរ៉េបានចេញរបាយការណ៍ផ្តាច់មុខ ទាក់ទងនឹងរឿងអាស្រូវពេស្យាកម្មនេះ ដោយបញ្ជាក់ថា ពិតជាមានរឿងអាស្រូវពេស្យាកម្មទាក់ទងនឹងអតីតតារាស្រីរបស់ផលិតកម្ម Cube Entertainment ពិតមែន តែមិនបានបញ្ជាក់ឱ្យចំឈ្មោះថា នាងគឺជា G.NA នោះទេ។
មុននេះមានរបាយការណ៍ថា តារាចម្រៀងមកពីផលិតកម្មកូរ៉េបានលក់ផ្លូវភេទក្នុងតម្លៃ ៣០.០០០ ដុល្លារ ឱ្យទៅនាយកប្រតិបត្តិក្រុមហ៊ុនដ៏ជោគជ័យមួយនៅអាមេរិក ដោយបុរសនោះមានឈ្មោះថា M Choi ជាជនជាតិកូរ៉េ៕
