ស្រឡាំងកាំងគ្រប់គ្នាពេលមេដឹកនាំបារាំងអញ្ជើញរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ចូលរួមកិច្ចប្រជុំ G7

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានធ្វើទស្សនកិច្ចដោយមិនបានប្រកាសជាផ្លូវការកាលពីថ្ងៃអាទិត្យម្សិលមិញទៅកាន់កិច្ចប្រជុំកំពូល G7 ហើយបានឆ្ពោះទៅត្រង់មកដល់កណ្តាលក្រុង Biarritz កន្លែងដែលមេដឹកនាំប្រទេសប្រជាធិបតេយ្យធំៗនៅលើពិភពលោកកំពុងជជែកដេញដោលគ្នាអំពីរបៀបដោះស្រាយមហិច្ឆតានុយក្លេអ៊ែររបស់ប្រទេសនេះ។

ការអញ្ជើញរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif ពីសំណាក់បារាំង គឺជាការប្រថុយប្រថានផ្នែកការទូតសម្រាប់ប្រធានាធិបតីបារាំងលោក Emmanuel Macron ដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល G7 នៅទីក្រុង Biarritz។

លោក Zarif បានចំណាយពេលប្រហែល ៥ ម៉ោងនៅទីក្រុង Biarrit បន្ទាប់ពីយន្តហោះរបស់គាត់បានហោះចុះចតនៅឯព្រលានយន្តហោះ ដែលត្រូវបានបិទចាប់តាំងពីថ្ងៃសុក្រចំពោះរាល់ជើងហោះហើរទាំងអស់ ដែលមិនទាក់ទងនឹងប្រតិភូផ្លូវការរបស់ G-7។

មន្ត្រីជាន់ខ្ពស់បារាំងម្នាក់បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដោយសារវាជារឿងរសើបយ៉ាងដូច្នេះថា លោក Macron បានជូនដំណឹងផ្ទាល់ដល់ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំអំពីការអញ្ជើញលោក Zarif។

មន្ត្រីរូបនោះបានកត់សម្គាល់ថា លោក Macron និងលោកត្រាំបានជួបគ្នារយៈពេលពីរម៉ោងកាលពីថ្ងៃសៅរ៍និងបានពិភាក្សាគ្នាយ៉ាងយូរអំពីអ៊ីរ៉ង់ក៏ដូចជាពិសាអាហារពេលល្ងាចជាក្រុមក្រៅផ្លូវការនៅយប់ថ្ងៃសៅរ៍ដដែល។

មន្ត្រីបារាំងម្នាក់ទៀតបាននិយាយថា បារាំង "កំពុងធ្វើការប្រកបដោយតម្លាភាពជាមួយអាមេរិកនិងមានតម្លាភាពពេញលេញជាមួយដៃគូអឺរ៉ុប"។ មន្ត្រីរូបនោះបាននិយាយថាអ៊ីរ៉ង់បានជួបជាមួយលោក Macron ក៏ដូចជាអ្នកការទូតមកពីប្រទេសបារាំងអាល្លឺម៉ង់និងអង់គ្លេសនៅឯទីក្រុង Biarrit។

លោក Zarif ដែលកំពុងជាប់ទណ្ឌកម្មរបស់អាមេរិក គ្រោងធ្វើដំណើរទស្សនកិច្ចនៅអាស៊ី ដែលជាផ្នែកមួយនៃការស្វះស្វែងរកការគាំទ្រសម្រាប់អ៊ីរ៉ង់ ចំពេលអាមេរិកកំពុងធ្វើយុទ្ធនាការប្រឆាំងខ្លួន ចាប់តាំងពីលោកត្រាំដកអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...