ប្រពន្ធកំពុងជាប់រកស៊ីមុខរបរពិសេស ប្ដីយួនខឹងមិនឃើញមកផ្ទះ, ដុតផ្ទះខ្លួនឯងចោលផ្អើលទាំងយប់

កណ្តាល​ ៖​ បុរសជនជាតិយួនម្នាក់ផឹកស៊ីស្រវឹងខឹងប្រពន្ធលេងបៀរមិនសូវមកផ្ទះបានដុតផ្ទះខ្លួនឯងចោលបង្កការភ្ញាក់ផ្អើល​ កាលពីថ្ងៃទី២៥ ខែសីហាឆ្នាំ២០១៩ វេលាម៉ោង៧យប់នៅចំណុចភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល ។

ប៉ូលិសនិយាយថា​ ជនរងគ្រោះឈ្មោះ មៀង ធីចាង ភេទស្រី អាយុ៣៥ ឆ្នាំ ជនជាតិយួន មានទីលំនៅភូមិ-ឃុំកើតហេតុ ជាប្រពន្ធនិងជនសង្ស័យឈ្មោះង្វៀង យ៉ាំងយ៉ែរ ភេទប្រុស អាយុ ៣៩ ឆ្នាំ ជនជាតិយួន មុខរបរនេសាទត្រី មានទីលំនៅភូមិ-ឃុំកើតហេតុត្រូវជាប្ដី។ សម្ភារៈខូចខាតផ្ទះបែរលើទឹកសង់ពីឈើជញ្ជាំងក្តារប្រក់ស័ង្កសីទំហំ៥ម៉ែត្រគុណនឹង៧ម៉ែត្រឆេះខូចខាតទាំងស្រុង ។

ប៉ូលិសបន្តថា​ ដំបូងជនសង្ស័យបានទិញស្រាថ្នាំចំនួន ១លីត្រកន្លះផឹកជាមួយអ្នកភូមិចំនួន ២នាក់ទៀត។ ពេលផឹកអស់ស្រាជនសង្ស័យបានទៅទិញស្រាថ្នាំចំនួនកន្លះលីត្ររួចហើយដើរទៅលើបែរលើទឹករបស់ខ្លួនដែលស្ថិតនៅក្នុងទន្លេ ពេលទៅដល់លើបែរក៏ផឹកស្រានោះបន្ថែមទៀត ។

ក្រោយមកជនសង្ស័យ នឹកឃើញប្រពន្ធខ្លួនមិនសូវមកដេកផ្ទះ និងឧស្សាហ៍ទៅលេងបៀរខណៈនោះបានកើតមានកំហឹងបានយកដែកកេះអុជជក់បារី និងបោះកន្ទុយបារីទៅលើវាំងនន បណ្តាលឱ្យ រាលឆាបឆេះដល់ជញ្ជាំងផ្ទះធ្វើឱ្យឆេះខូចខាតអស់ទាំងស្រុងតែម្តង។

បន្ទាប់មកកម្លាំងប៉ូលិសប៉ុស្តិ៍សហការជាមួយកម្លាំងប៉ូលិសផ្នែកជំនាញចុះទៅកន្លែងកើតហេតុបាននាំខ្លួនជនសង្ស័យបញ្ជូនមកអធិការដ្ឋានស្រុកពញាឮ ដើម្បីធ្វើការសាកសួរ និងបន្តចាត់ការតាមនីតិវិធី។ក្នុងករណីនេះប្រពន្ធសុំមិនប្ដឹងហើយសំណូមពរឱ្យអប់រំប្ដី នៅត្រឹមថ្នាក់ស្រុក បានហើយ​ ៕

adverise with khmeread
tiger
Loading ad ...