ជនសង្ស័យម្នាក់ពាក់ព័ន្ធគ្រឿងញៀននៅឃុំព្រែកតាមាក់

កណ្តាល​ ​៖ ជនសង្ស័យម្នាក់ក្នុងចំណោម៣នាក់ត្រូវបានប៉ូលិសស្រុកខ្សាច់កណ្តាលឃាត់ខ្លួនក្នុង ករណីជួញដូរ​និងប្រើប្រាស់​ដោយខុសច្បាប់នូវសារធាតុញៀន ប្រភេទម៉ាទឹកកក​ នាថ្ងៃទី ២៥សីហាឆ្នាំ២០១៩ វេលា ម៉ោង ៤និង៣០នាទីល្ងាចនៅចំណុច​​ ភូមិកំពង់ដំរី ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ 

ប៉ូលិសនិយាយថា​ ជនសង្ស័យ៣នាក់​រួមមាន​ ១-ឈ្មោះ​ ហ៊ាន​ សេងហួរ​ ភេទប្រុស​ អាយុ​ ១៩ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​សន្តិសុខ​ មានទីលំនៅភូមិកំពង់ដំរី​ ឃុំព្រែកតាមាក់​ ស្រុកខ្សាច់កណ្តាល​ ខេត្តកណ្តាល​ (ឃាត់ខ្លួន)​ ,២-ឈ្មោះ​ ច្រឹក​ ឈុនហៀង​​ ភេទប្រុស អាយុ ២៩ឆ្នាំ  មុខរបរ​ លក់ថ្នាំញៀន​ ជនជាតិខ្មែរ មានទីលំនៅភូមិ​កំពង់ដំរី ឃុំព្រែកតាមាក់​​​​ ស្រុកខ្សាច់កណ្តាល​​ ខេត្តកណ្តាល​ (គេចខ្លួន)និង៣-ឈ្មោះ​ ច្រឹក​ ហុង​ ភេទប្រុស​  អាយុ​ប្រហែល​ ២៧ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ កសិករ​ មានទីលំនៅភូមិកំពង់ដំរី​ ឃុំព្រែកតាមាក់​ ស្រុកខ្សាច់កណ្តាល​ ខេត្តកណ្តាល​(គេចខ្លួន​)។     

វត្ថុតាងចាប់យក១-ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន​ ០១កញ្ចប់ធំ (ទម្ងន់សរុប​ ១៩.៨៣g)និង២-សម្ភារៈ​សម្រាប់​ប្រើ​ប្រាស់​ថ្នាំ​ញៀន​មួយចំនួន​ ។ 

បន្ទាប់មកសមត្ថកិច្ច​ បានបញ្ជូនវត្ថុតាងមកកាន់អធិការដ្ឋានប៉ូលិសស្រុកខ្សាច់កណ្តាលដើម្បីបន្តអនុវត្តតាមនីតិវិធី​ ៕

adverise with khmeread
tiger
Loading ad ...