Fiorentina ចូលរួមប្រជែងផ្ទេរកីឡាករឆ្នើមវ័យក្មេង Booby Dunran របស់ក្លឹប Liverpool

ក្លឹបអ៊ីតាលី Fiorentina បានចូលរួមប្រជែងផ្ទេរកីឡាករយុវជន Booby Duncan របស់ក្លឹប Liverpool ខណ:កីឡាករយុវជនរូបនេះត្រៀមចាកចេញពីពហុកីឡាដ្ឋាន Anfield ។

ក្លឹប​ Fiorentina បានដាក់សំណើខ្ចីជើងកីឡាករវ័យ១៨ឆ្នាំរូបនេះរហូតដល់ដំណាច់រដូវកាលនេះ ប៉ុន្តែគេជឿថា Booby ចង់ចូលរួមជាមួយក្លឹប Fiorentina ដោយសារតែខកចិត្តនឹងកង្វះឱកាសបង្ហាញមុខក្នុងក្រុមជម្រើសដំបូងជាមួយ Liverpool។

Booby ត្រូវបានគេចាត់ទុកជាកីឡាករម្នាក់ក្នុងចំណោមកីឡាករវ័យក្មេងដ៏មានទេពកោសល្យរបស់ក្លឹប Liverpool និងជាផ្នែកមួយនៃផែនការរបស់លោកJurgen Klopp ផងដែរ។ ប៉ុន្តែ Booby មានការបារម្ភ អំពីដំណើរពាក់កណ្តាលទីក្នុងការប្រជែងយកកៅអីនៅក្នុងក្រុមជម្រើសដំបូងជាមួយក្លឹប Liverpool ហើយគេជឿថា កីឡាកររូបនេះបើកចិត្តទទួលយកលទ្ធភាពផ្ទេរទៅលេងនៅបរទេស។

កីឡាករវ័យក្មេងរូបនេះបានផ្តាច់ទំនាក់ទំនងជាមួយក្លឹប Liverpool ពីបណ្តាញសង្គមរបស់ខ្លួន ហើយការធ្វើបែបនេះវាបានបង្ហាញយ៉ាងច្បាស់ពីបំណងនៃការចាកចេញ៕

adverise with khmeread
tiger
Loading ad ...