Marcus Rashford រងការប្រមាថតាមទ្វីតធើ បន្ទាប់ពីទាត់បាល់ប៉េណាល់ទីមិនបានសម្រេច

ខ្សែប្រយុទ្ធ Marcus Rashford រងការប្រមាថបែបរើសអើងពូជសាសន៍តាមបណ្តាញសង្គមទ្វីតធើ បន្ទាប់ពីទាត់បាល់ប៉េណាល់ទីមិនបានសម្រេច អំឡុងពេលក្រុម​ Man Utd ប្រកួតចាញ់ក្រុម Crystal Palace ២-១ ។

Rashford ធ្វើមិនបានសម្រេច បន្ទាប់ពីក្រុម Man Utd ត្រូវបាននាំមុខ១-០ មុន។ មួយសន្ទុះក្រោយមក មានការទ្វីតបែបរើសអើងពូជសាសន៍កាន់តែខ្លាំងឡើងដែលសំដៅចំពោះ Rashford ទាំងកំហឹងតែម្តង។

កីឡាករជម្រើសជាតិអង់គ្លេសរូបនេះត្រូវបានប្រមាថជាបន្តបន្ទាប់ តែប៉ុន្មានថ្ងៃ បន្ទាប់ពីកីឡាករ Paul Pogba រងការប្រមាថបែបរើសអើងពូជសាសន៍តាមទ្វីតថើ បន្ទាប់ពី Pogba ទាន់ប៉េណាល់ទីមិនបានសម្រេចដូចគ្នា អំឡុង Man Utd ប្រកួតជាមួយក្រុម Wolves ។

Rashford បាននិយាយថា “ត្រូវតែបញ្ឈប់សកម្មភាពបែបនេះ។ ខ្ញុំគ្មានពាក្យអ្វីនិយាយទេ។ យើងបន្តយុទ្ធនាការនេះ”។

គ្រូបង្វឹកក្លឹប Man Utd លោក Ole Gunnar Solskjaer បានដឹងពីការប្រមាថបែបរើសអើងពូជសាសន៍នេះ បន្ទាប់ពីចប់ការប្រកួត។ Man Utd បានចេញផ្សាយសេចក្តីថ្លែងការណ៍មួយនៅដើមសប្តាហ៍នេះ ដោយថ្កោលទោសការទ្វីតទាំងអស់នោះ ហើយសន្យាថា នឹងទប់ស្កាត់ការសរសេរបែបរើសអើងបែបនេះ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab