ប្រធានាធិបតីបារាំងនិយាយថា​ មេដឹកនាំក្រុមប្រទេស G7 ជិតឈានដល់កិច្ចព្រមព្រៀងជួយពន្លត់ភ្លើងព្រៃអាម៉ាហ្សូន

មេដឹកនាំអន្តរជាតិដែលកំពុងប្រមូលផ្តុំគ្នានៅឯកិច្ចប្រជុំកំពូល G7 ត្រូវបានគេរាយការណ៍ថា
ជិតឈានដល់កិច្ចព្រមព្រៀងដើម្បីជួយប្រយុទ្ធប្រឆាំងទៅនឹងអគ្គីភ័យនៅក្នុងព្រៃអាម៉ាហ្សូន។

ប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយកាលពីថ្ងៃអាទិត្យថា កិច្ចព្រមព្រៀងមួយដើម្បីផ្តល់ជំនួយ
"បច្ចេកទេសនិងហិរញ្ញវត្ថុ" គឺជិតនឹងសម្រេចធ្វើឡើងហើយ។

មេដឹកនាំមកពីសហរដ្ឋអាមេរិក ជប៉ុន អាល្លឺម៉ង់ បារាំង អ៊ីតាលី អង់គ្លេស និងកាណាដា
កំពុងបន្តការប្រជុំរបស់ពួកគេនៅទីក្រុងមាត់សមុទ្រ Biarritz នៅថ្ងៃចន្ទនេះ។

វាកើតឡើងចំពេលដែលមានភាពតានតឹងអន្ដរជាតិជុំវិញអគ្គិភ័យដែលកំពុងឆេះនៅប្រទេសប្រេស៊ីល។

ក្រុមអ្នករិះគន់បានចោទប្រកាន់ប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro ពីបទបើក "ភ្លើងខៀវ" ដល់ការបំផ្លាញព្រៃអាម៉ាហ្សូន
តាមរយៈវោហាសាស្ត្រប្រឆាំងនឹងបរិស្ថាន និងកង្វះសកម្មភាពលើការបំពានលើការកាប់បំផ្លាញព្រៃឈើ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab