កណ្តាល ៖ បុរសម្នាក់ចាត់ទុកថាគាត់ថ្លើមធំ ទូរស័ព្ទឲ្យលោកអភិបាលខេត្តកណ្តាលវេរលុយតាម Wing ទៅឲ្យគាត់ដោយមិនដឹងមូលហេតុ ហើយតរូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌទួលគោក បានសហការជាមួយកម្លាំងអាវុធហត្ថខេត្តកណ្តាលចាប់ខ្លួននៅវេលាម៉ោង៦ និង៤០នាទីព្រលប់ថ្ងៃ១៦ ខែមីនា ឆ្នាំ២០១៦ រួចប្រគល់ឲ្យអាវុធហត្ថខេ្តកណ្តាលចាត់ការបន្ត។
មន្ត្រីអាវុធហត្ថខេត្តកណ្តាល បានឲ្យនៅជំហានបឋមថា ការចុះឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ព័ន្ធករណីទូរស័ព្ទបោកលុយលោកអភិបាលខេត្តកណ្តាលឲ្យវេរលុយតាមប្រព័ន្ធ Wing នៅចំណុចផ្ទះវេលុយ Wing ទីតាំងលេខ៥១ ផ្លូវ២៨៩ សង្កាត់បឹងកក់២ ខណ្ឌទួលគោក។
មន្ត្រីដដែលនៅមិនទាន់ប្រាប់ពីអត្តសញ្ញាណជនសង្ស័យ ទឹកលុយប៉ុន្មាននិងពីមូលហេតុនៅឡើយព្រោះកំពុងសាកសួរតាមនិតិវិធីបន្ត៕
