សេតវិមាននិយាយថា ការលើកឡើងរបស់កាសែតនានាថាត្រាំសោកស្តាយចំពោះសង្គ្រាមពាណិជ្ជកម្មជាមួយចិន គឺ "យល់ខុស"

សេចក្តីរាយការណ៍នានាដែលថាប្រធានាធិបតីអាមេរិកមានការសោកស្តាយអំពីសង្គ្រាមពាណិជ្ជកម្មកំពុងតែកើនឡើងជាមួយចិន គឺជាការយល់ខុស។ នេះបើយោងតាមការបកស្រាយពីសេតវិមាន។

ការពីព្រឹកថ្ងៃនេះ លោក ដូណាល់ ត្រាំ បានឆ្លើយតបថា "ប្រាកដណាស់ ហេតុអ្វីមិនអាច?" នៅពេលគេសួរថាតើគាត់មានគំនិតទី២ ឬទេអំពីសង្គ្រាមពាណិជ្ជកម្មមួយនេះ។

សេតវិមានបាននិយាយថា ចម្លើយរបស់លោកត្រាំ គឺ "ត្រូវបានយល់ខុស...គាត់មានការសោកស្តាយដែលមិនបានដំឡើងពន្ធឱ្យខ្ពស់ជាងនេះ"។

កាលពីថ្ងៃសុក្រ លោកត្រាំបានដំឡើងពន្ធគយលើការនាំចូលរបស់ចិន គឺប៉ុន្មានម៉ោងបន្ទាប់ពីចិនបានបង្ហាញផែនការបង្កើនពន្ធទៅលើទំនិញរបស់អាមេរិក។

ការដំឡើងពន្ធមួយនេះគឺជាការវាយបកចុងក្រោយបំផុតក្នុងសង្គ្រាមដ៏ជូរចត់ ដែលបានមើលឃើញ សហរដ្ឋអាមេរិកវាយពន្ធលើទំនិញចិនតម្លៃ ២៥០ពាន់លានដុល្លារ។

ក្នុងប្រតិកម្មតបត ចិនបានវាយពន្ធលើទំនិញអាមេរិកស្ទើរតែទាំងអស់ដែលនាំចូលទៅក្នុងប្រទេសមួយនេះ។

គ្រាប់ពូជនៃសង្គ្រាមពាណិជ្ជកម្មនេះត្រូវបានដាក់ដាំអំឡុងយុទ្ធនាការបោះឆ្នោតប្រធានាធិបតីរបស់លោក ត្រាំ ក្នុងឆ្នាំ២០១៦ ពេលដែលគាត់បានចោទប្រកាន់ប៉េកាំងថាបាន "ប្លន់យកការងារពីអាមេរិក"៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...