ភ្លៀងខ្លាំងនិងជំនន់សម្លាប់មនុស្ស៦២នាក់នៅស៊ូដង់

ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់បានសម្លាប់មនុស្ស ៦២ នាក់នៅស៊ូដង់។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋផ្លូវការចេញផ្សាយថ្ងៃចន្ទនេះ។

ប្រទេសនេះត្រូវបានវាយប្រហារដោយភ្លៀងធ្លាក់ខ្លាំងចាប់តាំងពីដើមខែកក្កដា ដែលប៉ះពាល់ដល់មនុស្សជិត ២០ម៉ឺននាក់នៅទូទាំងរដ្ឋចំនួន១៥។ រដ្ឋ White Nile នៅភាគខាងត្បូងនៃប្រទេសត្រូវបានរងគ្រោះខ្លាំងបំផុត។

អង្គការសហប្រជាជាតិបាននិយាយថា ផ្ទះជាង ៣៧.០០០ខ្នងត្រូវបានបំផ្លាញ ឬខូចខាត ខណៈជំនន់ភ្លាមៗត្រូវបានគេរំពឹងនឹងកើតមានបន្ថែមទៀត។

រដូវវស្សាក្នុងប្រទេសមួយនេះនៅតែបន្តរហូតដល់ចុងខែតុលា៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab