អតីតតារាបង្ហាញម៉ូតថៃម្នាក់ត្រូវប៉ូលិសអាមេរិកចាប់ខ្លួនពីបទចោរកម្ម

អតីតតារាបង្ហាញម៉ូតថៃម្នាក់ និងមិត្តប្រុសជនជាតិអាមេរិកត្រូវបានចាប់ខ្លួនក្នុងទីក្រុង Los Angles ដោយសង្ស័យពាក់ព័ន្ធនឹងបទចោរកម្ម និងការគេចខ្លួនពីប៉ូលិស។

យោងតាមនាយកដ្ឋានប៉ូលិសក្រុង Los Angeles នាង Suppatra Tansuvit វ័យ ២៤ ឆ្នាំ ត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹងចោរកម្មជាច្រើនករណី។ ហើយនាងត្រូវបានចាប់ខ្លួននៅក្រៅផ្ទះរបស់នាងក្នុងទីក្រុង LA នៅថ្ងៃទី ១៤ សីហា បន្ទាប់ពីមិនបង្ហាញខ្លួននៅតុលាការក្នុងខែឆ្នូឆ្នាំ ២០១៧។

ដៃគូរបស់នាងឈ្មោះ Robert Carrasquillo វ័យ ៣៤ ឆ្នាំ ត្រូវបានឃុំឃាំងនៅថ្ងៃទី ២០ សីហា។ ទោះបីប៉ូលិសមិនបានរកឃើញការជាប់ទាក់ទងគ្នារវាងបទល្មើសរបស់អ្នកទាំងពីរ Carrasquillo ត្រូវបានចោទប្រកាន់ពីបទល្មើសរត់គេចពីប៉ូលិស បន្ទាប់ពីគាត់ប៉ុនប៉ង់រត់គេចជាមួយនឹងមិត្តស្រីនៅពេលប៉ូលិសដេញចាប់ក្នុងខែកក្កដា។

នាង Suppatra  ត្រូវបានប៉ូលិសដាក់ការសង្ស័យតាំងពីឆ្នាំ ២០១៧ ពីបទលួចលុយតាមកាតធនាគារ និងសម្ភារៈជាច្រើនទៀតទៅទុកក្នុងផ្ទះរបស់នាង៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...