យោធាប្រេស៊ីលចាប់ផ្តើមជួយពន្លត់ភ្លើងឆេះព្រៃអាម៉ាហ្សូន ខណៈដែលមេដឹកនាំពិភពលោកក្នុងកិច្ចប្រជុំ G7 ទាំងអស់បង្ហាញក្ដីបារម្ភរឿងនេះ

យន្តហោះចម្បាំងប្រេស៊ីលកំពុងហោះទម្លាក់ទឹកទៅលើភ្លើងឆេះព្រៃអាម៉ាហ្សូនក្នុងរដ្ឋ Rondonia ដើម្បីឆ្លើយតបទៅនឹងការរិះគន់ជាសកលជុំវិញការបំផ្លាញព្រៃត្រូពិចធំបំផុតរបស់ពិភពលោក។

កាលពីថ្ងៃអាទិត្យ ប្រធានាធិបតីលោក Jair Bolsonaro បានបញ្ជាឱ្យទាហានធ្វើប្រតិបត្តិការក្នុងរដ្ឋចំនួន៧ ដើម្បីពន្លត់ភ្លើងឆេះព្រៃអាម៉ាហ្សូន ឆ្លើយតបទៅនឹងសំណើសុំជំនួយពីអាជ្ញាធរមូលដ្ឋានរបស់ពួកគេ។

វីដេអូមួយដែលផ្សព្វផ្សាយដោយក្រសួងការពារជាតិកាលពីល្ងាចថ្ងៃសៅរ៍បានបង្ហាញពីយន្តហោះយោធាចំនួនពីរគ្រឿងបានទម្លាក់ទឹករាប់ពាន់លីត្រចេញពីក្នុងយន្ដហោះយក្សចំនួន ២ នៅពេលវាហោះឆ្លងកាត់ពពកផ្សែងដែលនៅជិតភ្លើងឆេះព្រៃនោះ។

ការឆ្លើយតបនេះកើតឡើង នៅពេលដែលមេដឹកនាំប្រទេសទាំងអស់នៅក្នុងកិច្ចប្រជុំកំពូល G7 នៅប្រទេសបារាំងបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះអគ្គីភ័យនេះ។

ប្រធានាធិបតីបារាំងលោក Emmanuel Macron កាលពីថ្ងៃអាទិត្យបាននិយាយថា មេដឹកនាំ G7 ជិតឈានដល់កិច្ចព្រមព្រៀង ដើម្បីផ្តល់ជំនួយបច្ចេកទេស និងហិរញ្ញវត្ថុដល់ប្រទេសដែលរងផលប៉ះពាល់ពីភ្លើងឆេះព្រៃអាម៉ាហ្សូនហើយ។

យោងតាមទីភ្នាក់ងារស្រាវជ្រាវអវកាស INPE បានឱ្យដឹងថា ភ្លើងឆេះដើមឈើជិត ៨០.០០០ គឺជាចំនួនដើមឈើឆេះខ្ពស់បំផុតមិនធ្លាប់មាននៅទូទាំងប្រទេសប្រេស៊ីលរហូតដល់ថ្ងៃទី ២៤ ខែសីហា គិតចាប់តាំងពីឆ្នាំ ២០១៣ ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab