ត្រាំទទូចថាចិនបានតេទូរស័ព្ទនៅ "កម្រិតខ្ពស់បំផុត" មកសហរដ្ឋអាមេរិកក្នុងការឆ្លើយតបទៅនឹងទណ្ឌកម្មទើបដាក់ថ្មីៗ ហើយថាប៉េកាំងកំពុងអង្វរសុំកិច្ចព្រមព្រៀងពីខ្លួន

លោកដូណាល់ ត្រាំបាននិយាយថា ក្រុមមន្រ្តីចិនបានតេទូរស័ព្ទមករករដ្ឋបាលរបស់លោកកាលពីល្ងាចថ្ងៃអាទិត្យដើម្បីអង្វរសុំធ្វើកិច្ចព្រមព្រៀងមួយ ហើយកិច្ចពិភាក្សាអំពីពាណិជ្ជកម្មនឹងបន្តឡើងវិញរវាងប្រទេសទាំងពីរ។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃចន្ទម្សិលមិញ។

លោកត្រាំបានប្រាប់ក្រុមអ្នកកាសែតនៅទីក្រុង Biarritz ប្រទេសបារាំងថា "យើងបានទទួលទូរស័ព្ទតេចូលជាច្រើន។ យើងបានទទួលការហៅទូរស័ព្ទក្នុងកម្រិតខ្ពស់បំផុត"។

លោកត្រាំមិនបាននិយាយថាតើកិច្ចពិភាក្សាបន្ទាប់នឹងត្រូវធ្វើឡើងនៅពេលណានោះទេប៉ុន្តែបានវាយតម្លៃថាភាពអន្ទះអន្ទែងរបស់ប៉េកាំងគឺមានខ្ពស់ជាងពេលណាៗទាំងអស់។

លោកត្រាំបាននិយាយនៅព្រឹកថ្ងៃចន្ទនៅឯកិច្ចប្រជុំកំពូល G7 សម្រាប់ប្រទេសសេដ្ឋកិច្ចជឿនលឿនបំផុតនៅលើពិភពលោកថា "ខ្ញុំមានការគោរពយ៉ាងខ្លាំងចំពោះការពិតដែលថាចិនបានតេទូរស័ព្ទមក ហើយពួកគេចង់ធ្វើកិច្ចព្រមព្រៀង។ ខ្ញុំគិតថាយើងនឹងមានកិច្ចព្រមព្រៀងមួយ។ ពីព្រោះឥឡូវយើងកំពុងដោះស្រាយលើលក្ខខណ្ឌដែលអាចទទួលយកបានទាំងអស់គ្នា"។

អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយថា លោកមិនបានដឹងអំពីការសន្ទនាបែបនេះទេ ប៉ុន្តែលោកត្រាំបានប្រាប់អ្នកយកព័ត៌មានថា "ឧបនាយករដ្ឋមន្រ្តីស្ថិតនៅកម្រិតទាប? ខ្ញុំមិនគិតដូច្នេះទេ"។

លោកត្រាំមិនបានបញ្ជាក់ចំឈ្មោះ លោក Liu He ទីប្រឹក្សាសេដ្ឋកិច្ចកំពូលរបស់មេដឹកនាំចិនលោក ស៊ី ជីនពីង បានតេទូរស័ព្ទផ្ទាល់មកគាត់នោះទេ៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...