សេតវិមានថាប្រធានាធិបតីមិនបានចូលរួមវគ្គពិភាក្សាអំពីបរិស្ថាននៅកិច្ចប្រជុំ G7 ដើម្បីជួបមេដឹកនាំអាល្លឺម៉ង់និងឥណ្ឌា តែមេដឹកនាំទាំង២កំពុងអង្គុយប្រជុំ បាត់តែលោកត្រាំ

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបាត់ខ្លួនពេលដល់ម៉ោងប្រជុំអំពីបម្រែបម្រួលអាកាសធាតុកាលពីថ្ងៃចន្ទជាមួយនឹងមេដឹកនាំពិភពលោកផ្សេងទៀតនៅក្នុងកិច្ចប្រជុំកំពូល G7 ក្នុងទីក្រុង Biarritz ប្រទេសបាំរាំង។

លោកត្រាំមានកាលវិភាគចូលរួមកិច្ចប្រជុំអំពីអាកាសធាតុ ជីវៈចម្រុះ និងមហាសមុទ្រ ប៉ុន្ដែកៅអីរបស់គាត់ទទេគ្មានមនុស្ស ខណៈដែលមេដឹកនាំផ្សេងទៀតសន្យាផ្ដល់ប្រាក់ ២០ លានអឺរ៉ូដើម្បីជួយពន្លត់អគ្គីភ័យដែលកំពុងឆាបឆេះព្រៃអាម៉ាហ្សូនក្នុងប្រទេសប្រេស៊ីល។

ប្រធានាធិបតីបារាំងលោក Emmanuel Macron និយាយថា "គាត់អត់នៅក្នុងបន្ទប់ទេ ប៉ុន្ដែក្រុមការងាររបស់គាត់គឺនៅទីនោះ"។

សេតវិមានបានសន្មតថាអវត្តមានរបស់លោកត្រាំគឺជាប់រវល់ប្រជុំជាមួយនឹងនាយករដ្ឋមន្រ្តីឥណ្ឌា Narendra Modi និងអធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel ខណៈដែលនៅក្នុងរូបថតគេឃើញនាយករដ្ឋមន្រ្តីឥណ្ឌា និងអធិការបតីអាល្លឺម៉ង់កំពុងចូលរួមកិច្ចប្រជុំ បាត់តែវត្តមានលោកត្រាំប៉ុណ្ណោះ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...