ភ្នំពេញ ៖ អ្នកទៅចាក់ល្បែងកន្ទុយលេខម្នាក់ ដើម្បីផ្សងសំណាងត្រូវប៉ូលិសឃាត់ខ្លួនកាលពីវេលាម៉ោង៣ល្ងាចថ្ងៃទី១៦មីណាឆ្នាំ២០១៦នៅចំណុចផ្ទះជួលក្រុមទី2ភូមិក្រោលគោសង្កាត់គីឡូម៉ែតលេខ6 ខណ្ឌឫស្សីកែវ ហើយអ្នកកត់ត្រូវគេចខ្លួន។
ប៉ូលិសនិយាយថា បន្ទាប់ពីអ្នកកត់ល្បែងរត់បាត់ ប៉ូលិសបានអញ្ជើញឈ្មោះចេង ផេងភេទប្រុសអាយុ42ឆ្នាំមុខរបរនិស្សិតសាលាភូមិន្ទរដ្ឋបាលទៅប៉ុស្តិ៍សាកសួរនិងធ្វើកំណត់ហេតុ។ វត្ថុតាងចាប់យករួមមាន1-ម៉ាស៊ីនហ្វាក់01,2-ម៉ាស៊ីនគឹតលេខ01,3-សេរីឆ្នោតមួយចំនួន,4-កាបូបស្ពាយ1និង5-ប្រាក់មួយចំនួន។
ដោយមានការឯកភាពពីព្រះរាជអាជ្ញារងលីសុផាន់ណាបានឲ្យសមត្ថកិច្ចធ្វើកិច្ចសន្យានិងមានអ្នកធានាវិលទៅលំនៅដ្ឋានវិញ៕
