វាំងថៃបង្ហោះរូបភាពជាច្រើននៃសកម្មភាពព្រះជាយាទើបតែងតាំងថ្មីនៅលើវេបសាយ មនុស្សចូលមើលច្រើនពេកឡើងគាំងវេបសាយ

រូបភាពកម្រជាច្រើននៃព្រះជាយាទើបតែងតាំងថ្មីរបស់ស្តេចថៃត្រូវបានចេញផ្សាយដោយរាជវាំងថៃកាលពីថ្ងៃចន្ទម្សិលមិញ ដោយធ្វើឱ្យមនុស្សចុចមើលច្រើនពេកឡើងគាំងវេបសាយ។

រូបភាពទាំងនោះបង្ហាញ ព្រះជាយា Sineenat Wongvajirapakdi ព្រះជន្ម ៣៤ វស្សា បើកបរយន្ដហោះចម្បាំង គ្រងឯកសណ្ឋានប្រយុទ្ធ និងតម្រង់អាវុធទៅរកកន្លែងបាញ់។ តំណែងព្រះជាយាគឺជាឋានៈដែលបានប្រទានឱ្យដោយព្រះមហាក្សត្រដល់ប្តីឬប្រពន្ធឬដៃគូរបស់ទ្រង់។

ព្រះមហាក្សត្រ Maha Vajiralongkorn ព្រះជន្ម ៦៧ វស្សាបានប្រទានឋានៈព្រះជាយាដល់ Sineenat Wongvajirapakdi កាលពីខែកក្កដា គឺពីរខែបន្ទាប់ពីទ្រង់បានរៀបអភិសេកជាមួយព្រះមហាក្សត្រិយានី។

ទីភ្នាក់ងារសារព័ត៌មាន AFP បានរាយការណ៍ថា ព្រះជាយា Sineenat Wongvajirapakdi គឺជាស្ត្រីទីមួយដែលកាន់តំណែងបែបនេះក្នុងរយៈពេលជិតមួយសតវត្សរ៍។

វេបសាយ ដែលបង្ហោះរូបថតទាំងនេះ បានគាំង បន្ទាប់ពីទទួលបានចំនួនអ្នកចុចមើលខ្ពស់ពេក។ ជីវប្រវត្តិសង្ខេបរបស់ព្រះជាយាក៏ត្រូវបានបោះពុម្ពផ្សាយអមជាមួយរូបភាពទាំងនោះផងដែរ៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab