វាយប្លន់យកទូរស័ព្ទ និងលុយបាន២ថ្ងៃ ត្រូវបានប៉ូលិសប៉ុស្តិ៍ចាក់អង្រែក្រោមវ៉ៃខ្នោះ

ភ្នំពេញ ៖​ កម្លាំងប៉ូលិសប៉ុស្តិ៍ចាក់អង្រែក្រោម បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់នាថ្ងៃចន្ទ ទី២៦ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង៤ល្ងាច​​ ពីបទវាយប្លន់យកទូរស័ព្ទដៃ០១គ្រឿង និងលុយខ្មែរចំនួន១០០០រៀល​​ នៅចំណុចនៅចំណុចមុខផ្ទះលេខ១៦៤៣ ផ្លូវជាតិលេខ២ ក្រុមទី៣២ ភូមិទួលរកា៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ កាលពីថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង៨ និង២០នាទីយប់។ 

ប៉ូលិសនិយាយថា​ ជនសង្ស័យឈ្មោះ ស សុវណ្ណ ភេទ ប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅ និង មុខរបរមិនពិតប្រាកដ (មានផ្ទុកសារធាតុញៀន)។ ចំណែកជនរងគ្រោះឈ្មោះ សុខ សំណាង  ភេទប្រុស អាយុ១៧ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ១៤០១ ផ្លូវលំ ភូមិទួលរកា​ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ មុខរបរកម្មករបើករ៉ឺម៉កម៉ូតូដឹកឥវ៉ាន់។

​​វត្ថុតាងចាប់យក ទូរស័ព្ទដៃ០១គ្រឿងម៉ាកអូប៉ូ ពណ៌កាប់ស្តាំង មានស៊ីមកាតលេខ ០៩៦ ៩៤៤៧៩០០ និងលុយខ្មែរចំនួន១០០០រៀល បានប្រគល់ឱ្យជនរងគ្រោះឈ្មោះ សុខ សំណាង រក្សាទុកបណ្តោះអាសន្ន។

បច្ចុប្បន្នជនសង្ស័យឈ្មោះ ស សុវណ្ណ ឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab