ប៉ូលិសនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សចុះបង្ក្រាបទីតាំងហាងមួយកន្លែងឃាត់ខ្លួន មនុស្សប្រុសស្រី១១នាក់ពាក់ព័ន្ធអំពើសញ្ចាកម្ម

​ភ្នំពេញ ៖ ប៉ូលិសនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន​ ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ សំបូរ មាណ្ណារិទ្ធ  អនុប្រធាននាយកដ្ឋាន  បានសហការជាមួយប៉ូលិសមូលដ្ឋានចុះបង្ក្រាបទីតាំងហាងផឹកស៊ី យីហោបាន់នី បារមួយកន្លែងបង្កប់សេវាក​ម្មផ្លូវភេទឃាត់ខ្លួនមនុស្សប្រុសស្រី១១នាក់កាលពីវេលា ម៉ោង៨ និង៣០នាទីយប់ថ្ងៃចន្ទ ទី២៦ ខែសីហា ឆ្នាំ២០១៩​ នៅចំណុចផ្ទះលេខ៩Eo ផ្លូវលេខ១០៤ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។ 

សមត្ថកិច្ចបានឱ្យដឹងថា​ ក្នុងប្រតិបត្តិការនេះមានការចូលរួមពីអនុប្រធាននាយកដ្ឋានការជួញដូរមនុស្ស និងអនិតិជនរួមទាំងកម្លាំងប៉ូលិសមូលដ្ឋាន ដោយធ្វើការឃាត់ខ្លួននារីជាជនរងគ្រោះចំនួន៨នាក់ ក្នុងនោះក៏មានអនិតិជនក្រោមអាយុ១៨ឆ្នាំ និងថៅកែប្រុសស្រី២នាក់រួមទាំងមេការម្នាក់ទៀត។ ថៅកែស្រីជាជនជាតិខ្មែរ និងថៅកែប្រុសជាជនជាតិបរទេស (អូស្ត្រាលី) ដែលមានឈ្មោះ ចន  អាយុ៧១ឆ្នាំ។ ចំណែកមេការ ជាជនជាតិបរទេសដែលមិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ។

​ក្រោយឃាត់ខ្លួននារីជាជនរងគ្រោះនិងវត្ថុតាងរួមមាន ស្រោមអនាម័យមួយចំនួនធំ ទាំងប្រើរួចនិងមិនទាន់ប្រើ ត្រូវបាននាំយកទៅមន្ទីរប្រឆាំងការជួញដូរមនុស្ស និង ការពារអនិតិជនធ្វើការអប់រំ។ ដោយឡែកជនសង្ស័យ ជាថៅកែនិងមេការត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់កាបន្ត។ ចំពោះទីតាំងត្រូវបានសមត្ថកិច្ចបិទទ្វារបណ្ណោះអាសន្ន៕


 

adverise with khmeread
tiger
Loading ad ...