រូបភាពថតដោយណាសា​ ៖ ​ភ្លើងព្រៃអាម៉ាហ្សូនបំភ្លឺស្បៃរាត្រី ដែលធ្លាប់តែងងឹងសូន្យឈឹង

ភ្លើងឆេះព្រៃដ៏បំផុតក្នុងព្រៃអាម៉ាហ្សូនអាចមើលឃើញយ៉ាងច្បាស់ពីអវកាសក្នុងរូបភាពចុងក្រោយរបស់ផ្កាយរណបបញ្ចេញដោយណាសា។

រូបភាពនេះត្រូវបានថតនៅចន្លោះថ្ងៃទី ១៥ ដល់ ២២ សីហា បង្ហាញតំបន់ដែលភ្លឺនៅអាមេរិកខាងត្បូង កន្លែងដែលភ្លើងនៅតែបន្តឆេះ។

អគ្គីភ័យរាប់រយកន្លែងថ្មីទៀតត្រូវបានគេរកឃើញថា កំពុងឆាបឆេះនៅក្នុងព្រៃ ខណៈពេលដែលកងទ័ពរាប់សិបពាន់នាក់ត្រូវបានគេដាក់ពង្រាយដើម្បីប្រយុទ្ធប្រឆាំងនឹងភ្លើងដ៏គួរឱ្យរន្ធត់នេះ ដែលអាចនឹងបន្តរហូតដល់ ៣ សប្ដាហ៍ទៀតឯណោះ។

ហើយក្នុងរូបភាពផែនទីងងឹតឈឹងមានពណ៌ក្រហមអុចៗ ដែលនោះគឺជាទីតាំងបង្ហាញពីភ្លើងឆេះព្រៃ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab